ចិន៖ ស្ត្រីម្នាក់រត់យ៉ាងលឿនមិនប្រយ័ត្នក៏ចំពប់ជើងធ្លាក់ចូលទៅក្នុងអាងចិញ្ចឹមត្រីឆ្លាមក្នុងផ្សារទំនើប Wuyue Plaza នៅទីក្រុង Jiaxing។ 

សំណាងល្អសន្តិសុខផ្សារពីរនាក់ដែលបានដើរកាត់ទីកន្លែងកើតហេតុ បានស្ទុះទៅជួយសង្គ្រោះយ៉ាងញាប់ដៃញាប់ជើង។

យោងតាមសម្តីអ្នករួមការងារជាមួយនារីរងគ្រោះបានឲ្យដឹងថា «ហេតុដែលនាងខំរត់យ៉ាងប្រញាប់ប្រញាល់ ព្រោះនាងបានមកយឺតក្នុងកិច្ចប្រជុំបុគ្គលិកទូទៅប្រចាំខែនៃផ្សារទំនើបនេះ ហើយនាងក៏សម្រេចចិត្តរត់យ៉ាងលឿនឆ្លងកាត់ផ្លូវអាងត្រីឆ្លាមដែលជាផ្លូវវាងមួយដើម្បីទៅកាន់បន្ទប់ប្រជុំឱ្យបានឆាប់»។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះដែលបានធ្លាក់ចូលអាងត្រីឆ្លាម មិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ៕

ទស្សនាវីដេអូខាងក្រោម៖

ស្ត្រីដែលបានធ្លាក់ចូលអាងត្រីឆ្លាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]