នារីម្នាក់ បានកាត់ប្រដាប់ភេទរបស់មិត្ដប្រុស ខ្លួននិងបានបោះវាចោលទៅក្នុងទនេ្ល  មូលហេតុនៃការធើ្វបែបនេះព្រោះតែ  មិត្ដប្រុសរបស់នាងតែងតែ  យកលុយរបស់នាង ដែលនាងខំប្រឹងធើ្វការយ៉ាងលំបាកទៅ លេងស្រីនិងជក់គ្រឿងញៀន។ តាមរបាយការណ៍បាននិយាយ ថានាងមានស្រុកកំណើត នៅប្រទេសវៀតណាមនិងបានមកប្រទេសតៃវ៉ាន់ ប្រហែលជាជាង១០ឆ្នាំហើយ។ នាងបានធ្លាប់រៀបការម្ដងមក​ ហើយនិងមានកូនស្រីម្នាក់និងប្រុសម្នាក់ តែបានលែងលះគ្នាកាលពី៥ឆ្នាំមុន។​ ២ឆ្នាំក្រោយមកនាងបានជួបនឹង បុរសម្នាក់ដែលមិនមានការងារធើ្វ បន្ទាប់មកនាងក៏បានរស់នៅជាមួយគេ និងមានកូនស្រីជាមួយគេផងដែរ ដែលសព្វថែ្ងនេះជាមិត្ដប្រុសរបស់នាង។ គាត់គឺជាមនុស្សដែលខ្ជិល លោភលន់ មិនមានការងារធើ្វ និងចូលចិត្តលេងស្រី ថែមទាំងលេងគ្រឿងញៀនទៀត។ នាងធ្លាប់បានធើ្វការព្រមានជាច្រើន លើកច្រើនសារ តែនៅដដែល ដូចនេះនៅថែ្ងទី ១៥ ខែតុលា នាងក៏បានដាក់ថ្នាំងងុយដេកឲ្យគាត់ផឹក បន្ទាប់មកក៏យកកន្រៃ្ដមកកាត់ប្រដាប់ភេទគាត់ ប្រហែលជា២cm។ នាងបានប្រគល់ខ្លួនទៅឲ្យប៉ូលីស បន្ទាប់ពីបោះចោលប្រដាប់ភេទនោះ ចូលទៅក្នុងទនេ្ល៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]