កូរ៉េខាងត្បូង ៖ ជារឿងក៏គួរឲ្យភ្ញាក់មួយ សម្រាប់អ្នកគាំទ្រ ពេលដែលពួកគេ បានដឹងថា នាង Jihyo របស់ក្រុម TWICE ក្លាយជា ផ្នែកមួយនៃគ្រួសារ JYP Entertainment អស់រយៈពេល ១៣ ឆ្នាំមកហើយ។

ជាក់ស្ដែង នៅមុនពេល Jihyo ក្លាយជា Jihyo ប្រធានក្រុម TWICE ដូចពេលបច្ចុប្បន្ន នាងគឺជាអ្នកហ្វឹកហាត់ នៅក្នុងផលិតកម្ម JYP Entertainment ដែលមានឈ្មោះថា Jisoo។ 

ដោយសារតែនាង បានជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងកម្មវិធី Junior Naver ទើបធ្វើឲ្យផលិតកម្ម ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់នាង គឺចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ដែលពេលនោះ Jihyo មានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ។

ជាការពិតណាស់ ក្មេងស្រីម្នាក់នេះ បានចំណាយពេលវេលា កុមារភាព និងវ័យជំទង់របស់នាង ជាមួយនឹងការហ្វឹកហាត់ ដើម្បីក្តីស្រមៃក្លាយជា តារាល្បីដូចជាសព្វថ្ងៃនេះ។

ក្នុងនោះផងដែរ ក្រុមអ្នកគាំទ្រ ក៏ពោលសរសើរ មិនដាច់ពីមាត់ បន្ទាប់ពីបានឃើញ រូបថតកាលពីក្មេង របស់កុមារី Jihyo ដែលគួរឲ្យស្រលាញ់បំផុត ជាមួយនឹងកែវភ្នែកមូលធំៗ ដ៏គួរឲ្យក្នាញ់មួយគូនោះ៕

ទស្សនារូបភាពខាងក្រោម ៖   

រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]