ភ្នំពេញ៖ ទោះបីជាមានវ័យកាន់តែជ្រេ តែតារាចម្រៀងអ្នកនាងពេជ្រ សោភា មានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងការងារសិល្បៈ ខណៈពេលដែលក្មេងៗអ្នកសិល្បៈជាច្រើនបានចូលមកជាបន្តបន្ទាប់។

បច្ចុប្បន្ននេះតារាស្រីសាច់ចាំរូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុងការងារ មិនថាមុខរបររកស៊ីផ្ទាល់ខ្លួន និងការងារសិល្បៈទាំងយប់ទាំងថ្ងៃ រហូតពេលខ្លះទៀតរកពេលសម្រាក មិនចង់បានតែម្តង។ តែភាពលំបាករបស់នាង បានធ្វើឲ្យជីវិតរបស់តារាស្រីរូបនេះ កាន់តែសម្បូរសប្បាយ។

ដោយឡែក កាលពីម្សិលមិញនេះ នាងក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យចម្រុះ ក្នុងសកម្មភាពិនិត្យយ៉ាងល្អិតល្អន់ ពីលោកគ្រូពេទ្យ។ ជាមួយគ្នានេះដែរ តារារូបនេះក៏បានបង្ហើបថា នាងកំពុងតែមានបញ្ហាច្រមុះធ្ងន់ធ្ងរ ជាលើកទី១ ដូច្នោះហើយទើបសម្រេចចិត្តមកដល់ពេទ្យបែបនេះ។

ក្រោយពីទទួលបានដំណឹងនេះ អ្នកគាំទ្រពិតជាអាណិតដល់រូបនាង មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្ររបស់នាង បាននាំគ្នាធ្វើការជូនពរដល់រូបនាងគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា នៅមន្ទីរពេទ្យច្រមុះ
ពេជ្រ សោភា នៅមន្ទីរពេទ្យច្រមុះ
ពេជ្រ សោភា នៅមន្ទីរពេទ្យច្រមុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា