បរទេស៖ កីឡាករឆ្នើមក្នុងទ្រុងសញ្ជាតិរុស្ស៊ី Khabib Nurmagomedov ត្រូវបានស្ថាប័ន UFC ផ្ដល់ទឹកប្រាក់ដល់ទៅ ១៥លានដុល្លារ ប្រសិនបើគេព្រមប្រកួតសាជាថ្មីទល់នឹង Conor McGregor។ 

Khabib Nurmagomedov

Khabib បានផ្ដួល McGregor ត្រឹមទឹកទី៤ ដោយការកាច់ឃ្លេឲ្យសុំចុះចាញ់ និងថែមទាំងបង្កជាអំពើហិង្សា ដែលធើ្វឲ្យក្រុមរបស់កីឡាករទាំងសងខាង រងរបួសបន្ដិចបន្ដួចផងដែរ។

យ៉ាងណាក្ដីពេលនេះ មានសេចក្ដីរាយការណ៍មួយចំនួនបានបញ្ជាក់ថា ស្ថាប័នឈឺសាច់ខាងលើនេះ បានផ្ដល់នូវកញ្ចប់ទឹកប្រាក់យ៉ាងធំរហូតដល់ទៅ១៥លានដុល្លារអាមេរិក ឲ្យទៅកីឡាករវ័យ៣០ឆ្នាំ ដើម្បីធើ្វការប្រកួតសាជាថ្មីទល់នឹង Conor McGregor។  

Conor Vs Khabib

ទោះជាការផ្ដល់មួយនេះ មានចំនួនទឹកប្រាក់ធំយ៉ាងណាក៏ដោយ ក៏ Khabib មិនព្រមវ៉ាយដែរ ពោលគឺរូបគេបានបដិសេធនូវសំណើរមួយនេះ ដោយចង់ធើ្វការប្រកួតជាមួយកីឡាករ Tony Ferguson។

សូមបញ្ជាក់ថា អនាគតរបស់ Khabib ជាមួយស្ថាប័ន UFC នៅមិនទាន់ប្រាកដ១០០% នោះទេ ក្រោយពីរូបគេគំរាមថា នឹងដើរចេញពីស្ថាប័នមួយនេះ ប្រសិនបើពួកគេហ៊ានធើ្វការពិន័យទៅដល់មិត្ដរបស់គេឈ្មោះ Zubaira Tukhugov៕  

Tony Ferguson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]