ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយដំណឹងថាតារាសម្តែង និងជាពិធីករដ៏ល្បី លោកប៉ែន ចំរ៉ុង កាន់តែហ៊ានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនត្រឹមតែប៉ុណ្ណោះរាល់សកម្មភាពនីមួយៗ មើលទៅពិតជាមានសុភមង្គលនឹងគ្នាយ៉ាងខ្លាំង។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាដឹងហើយថាពិធីករ ដ៏មានប្រជាប្រិយភាពរូបនេះ តែងតែមានភាពមមាញឹកនៅក្នុងការងារសិល្បៈ តែជាក់ស្តែង កាលពីម្សិលមិញនេះគឺជាថ្ងៃពិសេសរបស់ ភរិយាថ្មីស្រស់ស្អាតរបស់លោក តែទោះជារវល់បែបណាក្តីលោកពិតមិនភ្លេចថ្ងៃកំណើតរបស់នាងនោះទេ។

ជាមួយគ្នានេះដែរ លោកក៏បានធ្វើពិធីខួបកំណើតយ៉ាងសាមញ្ញមួយ ជាមួយនឹងនំខេកដើរទៅSurprise ភរិយារូបស្រស់ ធ្វើឲ្យនាងរំភើបខ្លាំង និងញញឹមបិទមាត់មិនជិតនោះទេ។ លើសពីនេះដែរ តារារូបនេះ ក៏បានបញ្ចេញពាក្យពេចន៍ជូនពរ ទៅកាន់ភរិយាយ៉ាងផ្អែមល្ហែមគួរឲ្យច្រណែនតែម្តង។

បន្ទាប់ពីបានសកម្មភាពដូច្នោះ ធ្វើឲ្យអ្នកគាំទ្រដឹងថា ពួកគេពិតជាមានសុភមង្គលនឹងគ្នាខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏មិនភ្លេចជូនពរ ឲ្យពួកគេឆាប់បានរៀបការនឹងគ្នាឆាប់ៗនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង និងភរិយា
ភរិយា ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា
ប៉ែន ចំរ៉ុង ធ្វើខួបកំណើតឲ្យភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង