ភ្នំពេញ៖ កាន់តែអ៊ូអរហើយពេលនេះក្នុងកម្មវិធី BOOSTRONG TOP MOUNTAIN MUSIC ON FIRE នៅដែនដីពពកវិលបូកគោ ថ្ងៃទី ២៨ ខែតុលា ២០១៨ ខាងមុខនេះ។ បើតាមព័ត៌មានពីអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី ប៊ូសស្ត្រង នៅលើភ្នំបូកគោនាថ្ងៃខាងមុខនេះបានឲ្យដឹងថា៖

«ឥឡូវមានអ្នកចូលរួមចុះឈ្មោះលើសមួយពាន់នាក់ហើយ ដែលមានទាំងការចុះឈ្មោះលើការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ និងការបោះជំរុំរាប់រយតង់ផងដែរ ហើយក្នុងនោះដែរក៏មានក្រុមសិស្សនិស្សិតប្រមាណរាប់រយនាក់ ដែលបានមកចុះឈ្មោះមិនចាញ់បណ្ដាក្រុមផ្សេងៗទេ»។

តាមការផ្ដល់ព័ត៌មាននេះដែរបានបន្ថែមទៀតថា នៅរាត្រីថ្ងៃអាទិត្យ ទី ២៨ តុលា នោះក៏នឹងមានការប្រគំតន្ត្រីដ៏ធំកក្រើក រាំលេងសប្បាយកប់កប់ លើកំពូលភ្នំពពកវិល ដែលអ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី និងមិនគួរអាក់ខានឡើយ។

សូមបញ្ជាក់ថា BOOSTRONG TOP MOUNTAIN MUSIC ON FIRE ជាកម្មវិធីសប្បាយៗរបស់ ប៊ូសស្ត្រង សហការជាមួយសុខាហូថែលលើកំពូលភ្នំពពកវិល ដែលមានទាំងការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ ការប្រគំតន្ត្រីបែបរ៉ក រ៉ក និងអ្វីដែលរឹតតែពិសេសនោះគឺ ការបោះតង់ជាលក្ខណៈ ទ្រង់ទាយធំលើកំពូលភ្នំបូកគោតែម្ដង។ 

ជាមួយការបោះតង់នេះលោកអ្នកអាចចូលរួមបានដោយជួលតង់ស្នាក់នៅមួយយប់តម្លៃ ៣៥$ ប៉ុណ្ណោះ តែចំពោះការរាំលេងកម្សាន្តនៅទីតាំងប្រគំតន្ត្រី និងរាំលេងជាមួយ ឌីជេ វ័យក្មេងស្រស់ស្អាត គឺអាចចូលរួមដោយសេរី ពុំមានទិញសំបុត្រឡើយ។ ចំពោះថវិកា ដែលបានពីកម្មវិធីនេះទាំងមូលនឹងប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា។

ដូចនេះ ដើម្បីជាការចូលរួមមនុស្សធម៌ផង និងភាពសប្បាយប្រចាំឆ្នាំផង សូមអញ្ជើញអតិថិជនរបស់ប៊ូសស្ត្រងទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាំងជាង យូរជាង៕

ការរត់ម៉ារ៉ាតុង់ និងប្រណាំងកង់អន្តរជាតិ
ការបោះតង់
ការប្រគំតន្រ្តូី
ការប្រគំតន្រ្តូី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]