រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាប់ពាក់ពន្ធករណីលួចកាច់សោម៉ូតូ កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៥ តុលា ត្រូវបានកម្លាំងល្បាតមូលដ្ឋាន នៃកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់ សោកម៉ូតូគេ តែត្រូវគេទាន់កាច់កវិញវិះក្ស័យ។
ជនសង្ស័យឈ្មោះ ចាន់ណា វិរៈឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមីងម្តុំផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]