មនុស្សមួយចំនួនប្រហែលជាមិនស្គាល់ឡើយ អ្វីជាសណ្តែកបារាំង ប៉ុន្តែប្រហែលជាធ្លាប់ហូប។ គ្រាប់សណ្តែកបារាំង (Green Pea) មានរសជាតិឆ្ងាញ់ដូចបឺរ និងងាយហូប។ ជាពិសេសវាកាន់តែបន្ថែមនូវរសជាតិពេលបំពងឲ្យស្រួយហើយលាយជាមួយអំបិលប្រៃឡែមៗបន្តិច។

ក្រៅពីឆ្ងាញ់អ្នកដឹងទេថា គ្រាប់សណ្តែកបារាំង មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ រាប់តាំងពីសារធាតុសរសៃ ប្រូតេអ៊ីន វីតាមីនសំខាន់ៗជាច្រើន សារធាតុរ៉ែ  និងសារធាតុប្រឆាំងជាតិពុលទៀតផង។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងនៃគ្រាប់សណ្តែកបារាំង៖

១. ប្រឆាំងនឹងមហារីក

ពពួលរ៉ាឌីកាល់សេរីដែលកោសិកាយើងផ្ទាល់ជាអ្នកផលិតនោះ អាចប៉ះពាល់ដល់ទ្រង់ទ្រាយនិងសែននៃកោសិកាដទៃទៀតក្នុងរាងកាយយើង។  វាក៏ជាភ្នាក់ងារចូលរួមចំណែកបង្កឡើងនូវកោសិកាមហារីកផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ សារធាតុប្រឆាំងនឹងជាតិពុលនិងពពួករ៉ាឌីកាល់សេរី ត្រូវបានគេសិក្សាឃើញថា  វាជួយប្រឆាំងនឹងការរីកលូតលាស់ និងកំចាត់ចោល កោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព។

ដោយសារមេកានិចដ៏អស្ចារ្យមួយនេះហើយ ទើបធ្វើឲ្យគ្រាប់សណ្តែកបារាំង ស្ថិតក្នុងចំណាត់ថ្នាក់នៃអាហារដែលប្រឆាំងនឹងជំងឺមហារីក។

សណ្តែកបារាំងបំពង

២. រក្សាកម្រិតជាតិស្ករ

ដូចបានរៀបរាប់ខាងលើអីចឹង  សារធាតុសរសៃទទួលបានពីគ្រាប់សណ្តែកបាយ មិនត្រឹមជួយដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ  ថែមទាំងរក្សាបរិមាណជាតិស្ករក្នុងឈាមឲ្យនៅក្នុងកម្រិតមួយធម្មតា និងបំបាត់អាការមួយចំនួនដូចជាហត់អស់កម្លាំង និងឈឺក្បាលទៀតផង។

សារធាតុសរសៃនេះបានកាត់បន្ថយល្បឿននៃការស្រូបរបស់ស្ករនៅពោះវៀន ដែលជាកត្តាដ៏សំខាន់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករឲ្យនៅធម្មតា ព្រោះបរិមាណជាតិស្ករខ្ពស់យូរពេក អាចបណ្តាលឲ្យមានផលប៉ះពាល់ទៅដល់កោសិកាដូចជា រលាករុំារ៉ៃជាដើម។ 

សណ្តែកបារាំងបំពង

៣. ជាអាហារសាងសង់

អ្នកដឹងទេថា គ្រាប់ធញ្ញជាតិមួយប្រភេទនេះសំបូរដោយសារធាតុប្រូតេអ៊ីនយ៉ាងច្រើន ដែលជាប្រភពដ៏សំខាន់សម្រាប់ការលូតលាស់ និងការសាងសង់នៃជាលិកាទាំងឡាយរបស់រាងកាយយើង រាប់តាំងពីសាច់ដុំ ស្បែក និងសរីរាង្គទាំងអស់ក្នុងខ្លួនយើង ពីព្រោះប្រូតេអ៊ីនអាចបំបែកទៅជាអាស៊ីតអាមីណេ ដែលជាសារធាតុគ្រឹះនៃរាល់ការសាងសង់ទាំងឡាយនៃរាងកាយយើង។

ដូច្នេះការហូបគ្រាប់សណ្តែកបារាំងនឹងជួយផ្តល់សារធាតុចិញ្ចឹមដ៏សំខាន់មួយនេះ សម្រាប់តម្រូវការនៃរបបអាហារប្រចាំថ្ងៃ។

សណ្តែកបារាំង

៤. ល្អសម្រាប់ដំណើរការនៃប្រព័ន្ធរំលាយអាហារ

គ្រាប់សណ្តែកបារំាងក៏មានផ្ទុកទៅដោយសារធាតុសរសៃយ៉ាងច្រើន ដែលសារធាតុនេះជាតម្រូវការនៃប្រព័ន្ធរំលាយអាហារជាពិសេសពោះវៀន ដោយជួយសម្រួលដល់ការស្រូបយកនូវសារធាតុចិញ្ចឹម និងដឹកនាំចំណីអាហារដែលបំបែករួច ទៅកាន់ច្រកបញ្ចេញចោល។

ជាពិសេសសារធាតុសរសៃនេះជួយសម្រួលទៅដល់ការបន្ទោរបង់ និងបំបាត់អាការទល់លាមកទាំងឡាយ៕

សណ្តែកបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]