ជាការពិត មនុស្សភាគច្រើនណាស់ពុំដឹងអំពីរបៀបនៃការលាងសម្អាតដៃ ដែលត្រឹមត្រូវតាមក្បួនខ្នាត និងជម្រះភាពកខ្វក់អស់មេរោគបានស្អាតល្អ។ ផ្ទុយទៅវិញ យើងតែងតែសម្អាតឲ្យតែបានជាមួយសាប៊ូត្រឹម ១០វិនាទី ឬពេលខ្លះមិនដល់ប៉ុណ្ណឹងផង រួចលាងជាមួយទឹកស្រេច។

តាមពិតទៅវិធីសាស្ត្រដ៏ត្រឹមត្រូវបំផុតក្នុងការលាងសម្អាតដៃជាមួយនឹងសាប៊ូ មិនថាសាប៊ូដុំ ឬ សាប៊ូម្សៅ) ត្រូវប្រើប្រាស់រយៈពេលពី ៤០វិនាទី ទៅ ៦០វិនាទី។ ជាពិសេសជំហានក្នុងការអនុវត្តវិធានការណ៍លាងដៃ ដែលមាន៦យ៉ាងនោះគឺកាន់តែសំខាន់ជាងនេះទៅទៀត។

ខាងក្រោមជាវិធីសាស្ត្រលាងដៃ ដែលត្រឹមត្រូវតាមគោលការណ៍នៃសុខភាពសាធារណៈទូទាំងពិភពលោក៖

១. ដុសលាងប្រអប់ដៃទាំងពីរ

២. ដុសលាងខ្នងដៃទាំងពីរ

៣. ដុសប្រអប់ដៃទាំងពីរដោយម្រាមដៃឆ្លាស់គ្នា

៤. ដុសខ្នងម្រាមនឹងប្រអប់ដៃដោយម្រាមដៃចាក់ស្រេះគ្នា

៥. ដុសមេដៃទាំងពីរ

៦. ដុសចុងម្រាមដៃលើប្រអប់ដៃ

នេះជាជំហានទាំង៦ងាយៗអនុវត្តជាប្រចាំ ប៉ុន្តែ អ្វីដែលត្រូវចងចាំនោះ គឺ ចាំបាច់ត្រូវតែអនុវត្តទៅតាមជំហានទាំង៦តាមលំដាប់លំដោយដែលបានរៀបនេះ (១ដល់៦) ឬ ក៏មិនត្រូវរំលងជំហានណាមួយផងដែរ។

ការអនុវត្តបែបនេះ ជាប្រចាំនឹងក្លាយជាទម្លាប់យូរៗទៅយើងនឹងអនុវត្តដោយខ្លួនឯង និងមានភាពងាយស្រួលខ្លាំង។ ដូច្នេះការព្យាយាមអនុវត្តតាមជំហានទាំងនេះ នឹងជួយសម្លាប់មេរោគនៅលើដៃរបស់លោកអ្នកបានស្អាតល្អ និងបង្ការពីជំងឺទាំងឡាយឆ្លងតាមរយៈដៃកខ្វក់៕

របៀបក្នុងការលាងដៃ​ ទាំង៦ជំហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]