កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ តារាស្រីសាច់សដូចសំឡីនាង Sulli បានបង្ហោះនូវវីដេអូTeaser ខ្លីមួយអំពីកម្មវិធីស្តែងពីជីវិតពិតផ្ទាល់ខ្លួនរបស់នាង គឺកម្មវិធី«Jinri Store»។

នៅក្នុងឃ្លីបវីដេអូខ្លីនេះផងដែរ Sulli បាននិយាយទម្លាយយ៉ាងបើកចំហរ ទាក់ទងទៅនឹងការតស៊ូរបស់នាង ក៏ដូចជាពាក្យរិះគន់ជាច្រើនដែលនាង តែងតែទទួលបានពីបណ្តាអ្នកនិយមលេងបណ្តាញសង្គមកន្លងមក។ 

តារាស្រី Sulli

ដោយក្នុងនោះនាងបានលើកឡើងថា នាងមានជំងឺស្លន់ស្លោតាំងពីនាងនៅតូចមកម៉្លេះ។ នាងបន្តទៀតថា មានពេលខ្លះមិត្តភក្តិ ដែលជិតស្និទ្ធបំផុតរបស់នាងបានចាកចេញពីនាង ហើយនាងក៏ទទួលបានការឈឺចាប់ជាច្រើន ពីមនុស្សជុំវិញខ្លួនរបស់នាងផងដែរ គ្មាននរណាម្នាក់នៅក្បែរនាងឡើយ ហើយក៏គ្មានសូម្បីតែអ្នកដែលយល់ពីនាង។

យ៉ាងណាមិញ ខាងលើនេះ ត្រឹមតែជារឿងរ៉ាវនិងអារម្មណ៍ពិតមួយចំនួនតូចតែប៉ុណ្ណោះរបស់ តារាស្រីវ័យ២៤ឆ្នាំរូបនេះ។ ដោយឡែកបើចង់ជ្រាបកាន់តែច្បាស់ មានតែរង់ចាំតាមដានទស្សនា នូវកម្មវិធី «Jinri Store» ដែលនឹងត្រៀមចាក់ផ្សាយវគ្គទីមួយ នៅថ្ងៃទី២៣ ខែតុលាខាងមុខនេះហើយ៕  

តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]