កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅនេះ ក្រុមចម្រៀងបុរសកំពុងល្បីឈ្មោះ BTS ត្រូវបានអញ្ជើញធ្វើជាភ្ញៀវកិត្តិយស ចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ ដោយក្នុងនោះក៏មានវត្តមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ជាមួយនឹងភរិយារបស់លោកផងដែរ។

យ៉ាងណាមិញ តាមរយៈវីដេអូដែលបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ Blue House បានបង្ហាញពីទិដ្ឋភាពទាំងស្រុងនៃជំណួប រវាងBTS ជាមួយនឹងប្រធានាធិបតីកូរ៉េ ដោយមានការចាប់ដៃ និងសំណេះសំណាលជាមួយគ្នាផងដែរ។

BTS និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in

ជាការពិតណាស់ ដោយក្នុងនោះគេចាប់អារម្មណ៍ឃើញថា ក្រោយពីធ្វើការចាប់ដៃជាមួយនឹង Jungkook លោកប្រធានាធិបតី Moon ក៏បានលាន់មាត់ថា៖ «ខ្ញុំបានឃើញលោកនៅក្នុងកម្មវិធីទូរទស្សន៍កម្សាន្ត “Give Me a Meal”» ហើយលោកក៏បាននិយាយនូវឈ្មោះរបស់ «Jungkook និង Jin» ផងដែរ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីក៏បានស្គាល់ RM យ៉ាងច្បាស់ ដោយលោកបាននិយាយទៅកាន់ តារាប្រុសរូបនេះថា៖ «មេដឹកនាំ RM របស់យើង» ថែមទៀតផង។

លើសពីនេះទៅទៀតនោះ Jin ក៏ទទួលបានហត្ថលេខាផ្ទាល់ ពីលោកប្រធានាធិបតីប្រចាំប្រទេសកូរ៉េ Moon Jae-In នៅលើនាឡិការរបស់ Jin ថែមទៀតផងដែរ៕  

BTS និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in
BTS និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in
BTS និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]