(ភ្នំពេញ)៖ តារាសម្តែងស្រីបានសាងប្រជាប្រិយភាព លើវិថីសិល្បៈ មានរយៈពេលជាច្រើនឆ្នាំ អ្នកនាង នៅ ណាវីន ថ្មីៗនេះ ត្រូវបានប្រភពពីអ្នកសិល្បៈស្និទ្ធស្នាល ប្រាប់ឲ្យដឹងថា ​បច្ចុប្បន្ន នាងបានធ្លាក់ខ្លួនឈឺជំងឺក្រលៀនធ្ងន់​ធ្ងរ និងកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈដែលក្រុមវេជ្ជបណ្ឌិត នៃមន្ទីរទេព្យស្រុកខ្មែរ និងថៃ ពុំមានលទ្ធភាពអាចធ្វើការវះកាត់ ព្យាបាលបាននោះឡើយ។

ប្រភពបានឲ្យដឹងទៀតថា តារាស្រីសម្តែង អ្នកនាង ​នៅ ណាវីន ពេលនេះកាន់តែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការពាល់ ចំពោះជីវិត ព្រោះតែខាងវេជ្ជបណ្ឌិតថៃ បានច្រានចោលមិន ហ៊ានព្យាបាល ឬធ្វើការវះកាត់ដោះដូរក្រលៀន​នោះឡើយ។ ដូច្នេះទាន់តែតម្រូវឲ្យអ្នកនាង ចេញទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅឯប្រទេសឥណ្ឌា ដែលត្រូវចំណាយរហូត៥ម៉ឺនដុល្លារឯណោះ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ឲ្យដឹង ​ពីសំណាក់តារាសម្តែងស្រី ដែលជាមិត្តភក្តិរបស់អ្នកនាង នៅ ណាវីន គឺកញ្ញា សុខ ស្រីម៉ុច បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នសភាពជំងឺរបស់ ណាវីន ហាក់កាន់តែមានសភាពទ្រុឌ​ទ្រោម និងចុះថតកំលាំងច្រើនជាមុន។ ម្យ៉ាងទៀតសម្រាប់សេវាព្យាបាល របស់មន្ទីពេទ្យស្រុកខ្មែរ និងប្រទេសថៃ គឺមិនអាចធ្វើការព្យាបាលអ្នកនាង ឲ្យជាសះស្បើយនោះឡើយ ពោលគឺទាល់តែចេញទៅព្យាបាល នៅប្រទេសឥណ្ឌា ដូចជាលោក យូ ឌីស្កូ អ៊ីចឹងដែរ។

កញ្ញា សុខ ស្រីម៉ុច បានបន្តថា ចំពោះលទ្ធភាពរបស់ក្រុមគ្រួសារ អ្នកនាង នៅ ​ណាវីន គឺមានតែត្រឹមជាង១ម៉ឺនដុល្លារប៉ុណ្ណោះ ហេតុនេះគឺមិនអាចបង្គ្រប់ លើថៃ្លវះកាត់ដោះដូរក្រលៀន នៅឯប្រទេសឥណ្ឌាបានទេ ទើបអ្នកនាង នៅ ណាវីន តាមរយៈមិត្តភក្តិសិល្បៈដូចគ្នា បានលើកដៃសំពះអំពាវនាវ ស្វែងរកការជួយសង្គ្រោះជីវិត ពីសំណាក់សប្បុរសជន ទាំងក្នុងនឹងនៅក្រៅប្រទេស។

សូមបញ្ជាក់​ថា នេះជាករណីទី២ហើយ សម្រាប់តារាសិល្បៈរបស់ខ្មែរ ដែលបានប្រឈមចំពោះបញ្ហាជំងឺក្រលៀន ​តម្រូវឲ្យចេញទៅព្យាបាល និងវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា។ ជាក់ស្តែងករណីទី១ បានកើតមានចំពោះតារាសម្តែងប្រុស លោក យូ ឌីស្កូ ប៉ុន្តែបន្ទាប់ពីមានការអំពាវនាវ ស្វែងរកជំនួយតាមរយៈសមាគមសិល្បករខ្មែរ និងក្តីអាណិតអាសូរ ពីមហាជន លោកក៏ទទួលបានការជួយសង្គ្រោះជីវិត។ ចំណែកឯករណីទី២នេះ គឺកំពុងតែកើតមានលើតារាសម្តែងស្រី អ្នកនាង នៅ ណាវីន៕

តារា​សម្តែង នៅ ណាវីន
តារា​សម្តែង នៅ ណាវីន
តារា​សម្តែង នៅ ណាវីន
តារា​សម្តែង នៅ ណាវីន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន