ភ្នំពេញ៖ នៅពេលនេះកម្មវិធីប្រលងបរវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Grand International ដែលមានបេក្ខភាពមកពីប្រទេសជាច្រើនផ្សេងៗគ្នា កំពុងតែប្រព្រឹត្តយ៉ាងក្តៅគគុក ដោយបរវកញ្ញាទាំងអស់បាននាំគ្នា បញ្ចេញសមត្ថភាពយ៉ាងល្អនៅក្នុងការប្រកួតមួយនេះ។

ជាមួយគ្នានេះដែរ ឃើញថាMiss Grand របស់កម្ពុជាកញ្ញា ឌី លីកា ក៏បានទៅចូលរូមទាំងកម្លាំងកាយ និងចិត្ត ក្រោមការផ្តល់កម្លាំងចិត្ត តាមរយៈការបោះឆ្នោតរហូតបានឈ្នះឆ្លងទៅកាន់ វគ្គដទៃទៀតបានយ៉ាងជោគជ័យ នៅក្នុងការប្រកួតវគ្គសម្លៀកបំពាក់ប្រពៃណី។

ជាក់ស្តែង នៅក្នុងការប្រកួតគ្រប់វគ្គទាំងអស់ ឃើញថាបរវរកញ្ញារូបនេះបានសម្លៀកពាក់យ៉ាងស្អាតៗគួរឲ្យសរសើរ សឹងតែគ្រប់ម៉ូត តែបើងាកមកមើលសម្រស់របស់នាងនៅក្នុងវគ្គបង្ហាញសម្រស់ ក្នុងឈុតហែលទឹកវិញម្តងក៏មិនណយនោះដែរ។ ដោយមើលទៅពិតជាស្អាត ឃើញរាងយ៉ាងស្រឡូន និងសាកសមជាមួយនាងខ្លាំងតែម្តង។

យ៉ាងណាមិញ ក្រោមការខិតខំរបស់នាងបានធ្វើឲ្យប្រជាជនខ្មែរជាច្រើន ស្រលាញ់ និងគាំទ្ររូបនាង ថែមទាំងចូលរួមLIKE និង SHARE រូបភាពជាបន្តបន្ទាប់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
Miss Grand កម្ពុជា ឌី លីកា
ឌី លីកា ក្នុងឈុតហែលទឹក
ឌី លីកា ក្នុងឈុតហែលទឹក
ឌី លីកា ក្នុងឈុតហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា