កូរ៉េខាងត្បូង ៖ វាមានរយៈពេល ជាង ១០ឆ្នាំមកហើយ សម្រាប់លោក Minho នៅក្នុងវិស័យ តន្រ្តី Kpop កូរ៉េនេះ ដែលគ្រប់គ្រាន់សម្រាប់ការ សាងកេរ្តិ៍ឈ្មោះ និងក្លាយជា Idol សំណព្វចិត្ត របស់មហាជនទាំងក្នុង និងក្រៅប្រទេស។
ក្នុងនោះដែរ សមាជិកក្រុម SHINee រូបនេះ ត្រូវបានអ្នកគាំទ្ រទទួលស្គាល់ថា ជាសុភាពបុរសដែលកក់ក្ដៅ រួសរាយ ជាមួយនឹងអ្នកគាំទ្រ ជាពិសេសនោះគឺ ចូលចិត្តតុបតែងខ្លួន បែបសុភាពៗ ជាហេតុធ្វើឲ្យលោក កាន់តែទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅពេលដែលប្ដូរពណ៌សក់ ទៅជាពណ៌ដិតៗខ្លាំងបែបនេះ។
គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ បានឆក់យកបេះដូង របស់អ្នកគាំទ្រនារីៗ មិនតិចនាក់នោះទេ ខណៈដែលលោក បង្ហាញខ្លួនជាមួយនឹង ស្ទីលសក់បែបថ្មី ដែលសាកសមបំផុត ជាមួយនឹងទម្រង់មុខរបស់លោក នោះគឺពណ៌ទឹកប្រាក់ ជាពណ៌ដែលកំពុងពេញនិយម និងបង្ហាញពីភាពឡូយឆាយ៕
ចង់ដឹងថា លោក Minho មានភាពស្រស់សង្ហាប្លែកភ្នែកប៉ុណ្ណា ពេលលាបសក់ពណ៌ទឹកប្រាក់?
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]