បរទេស៖ ជាទូទៅការថតរូបគឺជាសិល្បៈមួយក្នុងជីវិតដែលវាបានឆ្លុះបញ្ចាំងពីអត្ថន័យនិងខ្លឹមសារជាច្រើនដែលមានបង្កប់ក្នុងរូបភាពនីមួយៗ។ លើសពីនេះទៅទៀត អ្នកជំនាញផ្នែកថតរូបជាច្រើនបានប្រើគ្រប់ក្បូរក្បាច់វិធីដើម្បីច្នៃរូបភាពរបស់ខ្លួនឲ្យមានសភាពត្រជាក់ភ្នែកក្នុងគោលបំណងយករូបភាពទាំងអស់នោះទៅប្រណាំងប្រជែងក្នុងកម្មវិធីថតរូបដើម្បីឈ្នះនូវពានរង្វាន់រូបថតប្រចាំឆ្នាំ។

ខាងក្រោមនេះជារូបភាពទេសភាព១០សន្លឹកនេះដែលបានឈ្នះរង្វាន់ជាប់ជារូបថតស្អាចបំផុតប្រចាំឆ្នាំ២០១៨៖ 

១. រូបថតផ្ទាំងទឹកកក 

រូបថតមួយនេះបានជាប់ជារូបភាពទេសភាពស្អាតបំផុតមួយក្នុងឆ្នាំ២០១៨ ដែលថតដោយលោក Pete Rowbottom ក្នុងប្រទេសស្កុតឡែន។ រូបថតផ្ទាំងទឹកកកមួយសន្លឹកនេះបានឈ្នះទឹកប្រាក់ប្រមាណ ១៣,១៤៣ដុល្លារ ដែលជារង្វាន់ធំក្នុងកម្មវិធីថតរូប។ 

រូបថតផ្ទាំងទឹកកក

២. រូបថតថ្មmonolithic

រូបភាពថ្មmonolithic នេះថតយកលោក Will Milner ក្នុងតំបន់ Brixham ប្រទេសអង់គ្លេស។ 

រូបថតថ្មmonolithic

៣. រូបថតSea Serpent

សាកសម្លឹងមើលរលកយក្សមួយនេះឲ្យយូរបន្តិចមើល៍ អ្នកនឹងឃើញរូបភាពបង្កប់ដែលមានរាងដូចជាសត្វពស់មួយកំពុងតែបើកវែកអីចឹង។ រូបថតនេះថតដោយលោកEdward Hyde ស្ថិតក្នុងតំបន់ Newhaven Harbour ក្នុងប្រទេសអង់គ្លេស។ 

រូបថតSea Serpent

៤. រូបថតរថភ្លើង

អ្នកជំនាញដែលបានថតរូបនេះមានឈ្មោះថា Paul Fowles ដែលវាមានទីតាំងស្ថិតក្នុងប្រទេសវែល។  

រូបថតរថភ្លើង

៥. រូបថតឆ្នេរ Dorset

រូបនេះថតដោយលោក James Loveridge ក្នុងតំបន់ West Bay ស្ថិតក្នុងប្រទេសអង់គ្លេស។ 

រូបថតឆ្នេរ Dorset

៦. រូបថតផ្កាកូលាប

រូបនេះត្រូវបានថតនៅពេលថ្ងៃរៀបលិចក្នុងតំបន់ Houghton ប្រទេសអង់គ្លេសដោយអ្នកស្រី Marie Daveyដែលជាអ្នកជំនាញផ្នែកថតរូបម្នាក់។  

រូបថតផ្កាកូលាប

៧. រូបថតផ្កាbluebell

រូបថតផ្កាbluebellដ៏ស្អាតនេះត្រូវបានថតដោយលោក Chris Fletcher នារដូវផ្ការីកក្នុងតំបន់ Warwickshire ប្រទេសអង់គ្លេស។ 

រូបថតផ្កាbluebell

៨. រូបភាពទឹកជ្រោះ

រូបភាពទឹកជ្រោះដ៏ស្ងប់ស្ងាត់មួយនេះ ត្រូវបានថតដោយលោក Pawel Zygmunt ដែលមានទីតាំងនៅក្នុងក្នុងប្រទេសស្កុតឡែន។  

រូបភាពទឹកជ្រោះ

៩. រូបថតភ្នំ Brecon Beacons

រូបថតដ៏ស្រងូតស្រងាត់នៃភ្នំ Brecon Beacons មួយនេះត្រូវបានថតដោយលោក Harry Tilsley-Winch ដែលមានទីតាំងស្ថិតក្នុងប្រទេសវែល។  

រូបថតភ្នំ Brecon Beacons

១០. រូបថតកាឡាក់ស៊ី

លោក Josef Fitzgerald-Patrick ដែលជាម្ចាស់រូបថតមួយនេះបានដាក់ឈ្មោះឲ្យវាថា Milky Way។ រូបថតដ៏អស្ចារ្យមួយនេះត្រូវបានថតនៅក្នុងតំបន់ Cornwall ប្រទេសអង់គ្លេសជាមួយនឹងទេសភាពផ្កាយរាប់លានគ្រាប់រំលេចជាមួយនឹងទឹកសមុទ្រដ៏ថ្លាឈ្វេងដែលបានធ្វើឲ្យរូបនេះជាប់ជារូបថតស្អាតបំផុតក្នុងឆ្នាំ២០១៨៕

រូបថតកាឡាក់ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]