ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀង អ្នកនាង ខាត់ សុឃីម ជាតារាដែលមានទេពកោសល្យមួយរូប ទាំងសម័យ និង បុរាណ លេចមុខស្ទើរតែគ្រប់កម្មវិធីនានា លើកញ្ចក់ទូរទស្សន៍ គ្មានចន្លោះ។

ប៉ុន្តែទោះបីជា តារាចម្រៀងបុរាណ និងសម័យ រូបនេះ ជាតារាដែលកំពុងទទួលបានភាពល្បីល្បាញ ទាំងការងារសិល្បៈ ក៏ដូចជាមុខជំនួញរបស់ខ្លួនក៏ដោយ តែរូបនាង បែរជារៀបចំខួបកំណើតឲ្យកូនៗរបស់ខ្លួន យ៉ាងសាមញ្ញបំផុត នៅក្នុងផ្ទះ កាលពីយប់មិញ ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើន​ មានការចាប់អារម្មណ៍ខ្លាំង ខុសប្លែកពី តារាផ្សេង ដែលធ្វើខូបឲ្យកូន សុទ្ធតែចូលហាងលំដាប់ៗ។

មូលហេតុដែលអ្នកនាង ខាត់ សុឃីម មិនចង់ធ្វើធំដុំ ក៏ព្រោះនាង​ ចង់មានភាព បែបកក់ក្តៅ និងមានក្តីសុខ តែជាមួយនឹងគ្រួសារតែប៉ុណ្ណោះ ទើបនាងសម្រចចិត្តថា មិនធ្វើពិធី អធិកអធម ហៅភ្ញៀវច្រើននាក់ មកពេញផ្ទះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

អ្នកនាង ខាត់ សុឃីម និងគ្រួសារ
អ្នកនាង ខាត់ សុឃីម និងគ្រួសារ
កូនប្រុស អ្នកនាង ខាត់ សុឃីម
កូនស្រី អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម និងគ្រួសារ
អ្នកនាង ខាត់ សុឃីម និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម