ប្រេស៊ីល៖ គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានថ្លែងឲ្យអ្នកយកព័ត៌មានបានដឹងក្រោយបញ្ចប់ការប្រកួតថា ឆ្លងកាត់តាមរយៈជ័យជម្នះ ១-០នេះ លោកមានអារម្មណ៏ថាក្រុមរបស់លោកគឺល្អជាងក្រុមអាហ្សង់ទីន។

Tite

ក្រុមប្រេស៊ីលបានផ្តួលក្រុមអាហ្សង់ទីន នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិដោយលទ្ធផល ១-០ ដែលស៊ុតដោយខ្សែការពារ Miranda ក្នុងនាទីទី ៩០+៣ ទាំងមិនមានវត្ដមានរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមភ្ញៀវកីឡាករ Lionel Messi ។

ក្រោយបញ្ចប់ការប្រកួតនេះ លោក Tite ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានថ្លែងប្រាប់អ្នកយកព័ត៌មានដឹងថា៖ «អាហ្សង់ទីនបានបង្កើតឱកាសដើម្បីស៊ុតបញ្ចូលទីលើពួកយើង, ហើយពួកគេព្យាយាមដើម្បីយកឈ្នះពួកយើង ប៉ុន្តែប្រេស៊ីលគឺមានភាពប្រសើរជាងពួកគេ ដួច្នេះលទ្ធផលនៃការប្រកួតរបស់ក្រុមនៅថ្ងៃនេះច្បាស់ណាស់ថាពួកយើងសមនឹងឈ្នះក្នុងការប្រកួតនេះ»។

គ្រូបង្វឹកវ័យ ៥៧ឆ្នាំរូបនេះបាននិយាយបន្ថែមថា៖ «វាគឺជាជោគជ័យសម្រាប់ Miranda ដែលគេបានជួយក្រុមរបស់យើង ហើយនេះអាចថាជាការវិលទៅរកសភាពល្អរបស់គេវិញក៏អាចថាបាន។ ក្រុមរបស់យើងមានការផ្តោតអារម្មណ៏នៅក្នុងការប្រកួតនេះបានល្អ ហើយទាំងនេះគឺជាលទ្ធផលដែលយើងអាចទទួលបានមកវិញសម្រាប់ការប្រកួតនេះ»។ 

Tite
Miranda

គួរឲ្យដឹងថា ក្រុមជម្រើសជាតិប្រេស៊ីលបានបំបាក់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតមិត្ដភាពអន្តរជាតិ ដែលបានរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈការប្រកួតមិត្តភាពនេះដែរ អាហ្សង់ទីនមិនបានកោះហៅកីឡាករសំខាន់ៗរបស់ពួកគេឲ្យមកចូលរួមនោះទេ ដែលមានដូចជា Lionel Messi, Sergio Agüero, Gonzalo Higuaín និង Ángel Di María ៕

Neymar
Philippe Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]