អង់គ្លេស៖ ខ្សែប្រយុទ្ធ Sadio Mane បាន​ក្លាយ​ជា​កីឡាករ​ទី៣ នៅក្នុង​បញ្ជីកីឡាករ​របួស​របស់​ក្លិបហង្សក្រហម Liverpool បន្ទាប់ពីរូបគេមាន​បញ្ហា​បាក់​ឆ្អឹង​មេដៃ​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួតជាមួយជម្រើសជាតិស៊ូដង់ ​​នៃ​ពានរង្វាន់ Africa Cup of Nations។

Sadio Mane

ខ្សែ​ប្រយុទ្ធ​ឆ្នើមរបស់ក្រុមជម្រើសជាតិសេណេហ្គាល់នេះ ​ត្រូវ​បានគេបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ពីកីឡាកររូបនេះមាន​បញ្ហានៅត្រង់មេដៃរបស់គេក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ​ ហើយ​បញ្ហារបួសរបស់គេនេះ ទំនង​ជាអាចនឹងប៉ះពាល់ទៅដល់ការប្រកួតក្នុងក្របខណ្ឌ Premier League នៅពេលដែលក្រុម Liverpool របស់គេត្រូវជួបគ្នាជាមួយក្រុម Huddersfield នៅ​ចុង​សប្ដាហ៍​នេះផងដែរ។

អតីតខ្សែប្រយុទ្ធក្រុម Southampton  មានបញ្ហារបួសមេដៃខាងឆ្វេងនេះ គឺមិនមែនជាកីឡាករទី១នោះទេដែលបានជួយបញ្ហានេះ ពោលគឺរូបគេបានក្លាយជាកីឡាករទី៣​របស់​ក្រុម Liverpool ដែល​កំពុងជួបបញ្ហា​របួស​អំឡុងការប្រកួតជាមួយ​ក្រុម​ជម្រើស​ជាតិ។

Sadio Mane
របួសបាក់​ឆ្អឹង​មេដៃរបស់ Sadio Mane

គួរឲ្យដឹងថា មួយរយៈមកនេះខ្សែប្រយុទ្ធ Mohamed Salah បានចាកចេញពីក្រុម Liverpool ដើម្បីទៅជួយក្រុមជម្រើសជាតិអេហ្ស៊ីប​ក្នុងពានរង្វាន់ Africa Cup of Nations ប៉ុន្តែរូបគេត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់ទឹកដី​ Liverpool វិញ​បន្ទាប់ពីរូបគេមាន​បញ្ហា​របួស​សាច់ដុំ​ភ្លៅ អំឡុងពេលរូបគេត្រូវជួយក្រុមតទល់នឹងក្រុមជម្រើសជាតិស្វាហ្សុីឡង់។

ជាមួយគ្នានេះដែរ ខ្សែ​ការពារ Virgil van Dijk​ ក៏មានបញ្ហារបួស​បាក់​ឆ្អឹងជំនី​ផងដែរ ពេលដែលរូបគេបានជួយក្រុមជម្រើស​ជាតិ​ហូឡង់ លត់ក្រុមអាល្លឺម៉ង់ ៣-០ ក្នុងពានរង្វាន់​ UEFA Nations League ៕

Mohamed Salah
Virgil van Dijk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]