បរទេស៖ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដែលខំស្កាត់តាំងពីប្រទេសរបស់ពួកគេ ដើម្បីទៅសួរសុខទុក្ខក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំដល់កីឡដ្ឋាន Saitama បានត្រឹមខកចិត្ដក្រោយភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣-៤ ។

ក្រុមជម្រើសជាតិជប៉ុន

នៅក្នុងតង់ទី ១ ក្រុមម្ចាស់ផ្ទះជប៉ុន បានបើកការនាំមុខមុនតាំងពីនាទីទី ១០ ដោយការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធ Takumi Minamino បន្ទាប់ក្រុមភ្ញៀវអ៊ុយរ៉ាហ្គាយ បានវាយបកតាមស្មើមកវិញដោយខ្សែបម្រើប្រយុទ្ធ Gastón Pereiro នៅនាទីទី ២៨ ប៉ុន្តែក្រុមម្ចាស់ផ្ទះនៅតែដាក់សម្ពាធទៅលើក្រុមភ្ញៀវរហូតអាចស៊ុតបញ្ចូលទី នៅនាទីទី៣៦ ដោយខ្សែប្រយុទ្ធ Yuya Osako ។

ចូលដល់ តង់ទី ២ក្រុមភ្ញៀវបានវាយបកយកមួយគ្រាប់មកវិញដោយខ្សែប្រយុទ្ធឆ្នើម Edinson Cavani នៅនាទីទី ៥៧ តែ២នាទីក្រោយក្រុមម្ចាស់ផ្ទះបានបើកការនាំមុខជាថ្មីដោយខ្សែបម្រើ Ritsu Doan និងបានបន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី ៦៦ ដោយខ្សែប្រយុទ្ធ Takumi Minamino ខណៈដែលក្រុមអ៊ុយរូហ្គាយ បានធ្វើការសម្រុកយ៉ាងខ្លាំងរហូតពួកគេងាចស៊ុតតាមពីក្រោយជាថ្មីម្តងទៀត ដោយខ្សែបម្រើ Cristian Rodriguez នាទីទី ៧៥ ហើយលទ្ធនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតតែម្តង។ 

Takumi Minamino
Yuya Osako
Ritsu Doan

ចប់ការប្រកួត ជប៉ុន បានយកឈ្នះអ៊ុយរូហ្គាយ ក្នុងលទ្ធផល ៤-៣ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ជាមួយគ្នានេះដែរលទ្ធផលមួយគូផ្សេងទៀតគឺក្រុមជម្រើសជាតិប្រេស៊ីលក៏បានយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងលទ្ធផល ១-០ ផងដែរសម្រាប់ការប្រកួតមិត្ដភាពអន្តរជាតិ៕ 

Edinson Cavani
ការប្រកួត ជប៉ុន និង អ៊ុយរូហ្គាយ
លទ្ធផលការប្រកួតមិត្តភាពទាំងម្សិលមិញនឹងថ្ងៃនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]