អង់គ្លេស៖ លោក Paul Scholes ជឿជាក់ថា បច្ចុប្បន្ននេះ កីឡាករទាំងអស់របស់ក្រុម Manchester United កំពុងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងជាជាងជួយក្លិប ដូច្នេះបើទោះជាមានកីឡាករ Lionel Messi នៅទីនេះក៏នៅគេលេងមិនល្អដែរ។

Paul Scholes
Lionel Messi

នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេសចំនួន២០ សម័យកាលមួយនេះ បានជួបប្រទះទៅនឹងបញ្ហាជាច្រើន មិនថាតែបញ្ហាកីឡាករជាមួយកីឡាករនោះទេ សូម្បីតែបញ្ហាទំនាស់កីឡាករជាមួយគ្រូបង្វឹក Jose Mourinho ក៏កើតមានឡើងផងដែរ គ្រាន់តែកីឡាករភាគច្រើនមិនដែលនិយាយដោយពួកគេខិតខំលេងឲ្យអស់ពីសមត្ថភាពដែលពួកគេមានតែប៉ុណ្ណោះ។

ដោយឡែក ចំពោះវីរបុរសក្រុមបិសាចក្រហម Manchester United វិញ លោកបានប្រាប់មកកាន់សារព័ត៌មាន ESPN ថា៖ «ស្ថានភាព Manchester United ពេលនេះ បើទោះបីជាទិញបាន Messi មកជួយក្រុមក៏នៅតែពិបាកដដែល ពីព្រោះតែកីឡាករទាំងអស់កំពុងស្ថិតនៅក្នុងស្ថានភាពមួយដដែល ដោយពួកគេមិនមានអារម្មណ៍ក្នុងការលេងបាល់ឡើយ គិតតែពីចង់ស៊ុតដើម្បីបានមុខមាត់ ប៉ុន្តែស្ទើរតែនៅបាតតារាងទៅហើយ។ ខ្ញុំគិតថា បើសិនជានៅតែបន្តការលេងរបៀបនេះទៀត កុំថាឡើយមាន Messi ឬ Eden Hazard ទោះមានកីឡាករល្អប៉ុន្មានល្អក៏ក្រុមមិនអាចឈ្នះការប្រកួតនីមួយៗបានដែរ»។ 

Paul Scholes
Jose Mourinho

គួរឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United នាពេលបច្ចុប្បន្ននេះកំពុងតែឈរនៅលេខរៀងទី៨ នៃតារាងក្របខណ្ឌលីកកំពូលរបស់អង់គ្លេសសម្រាប់រដូវកាលថ្មី ២០១៨-១៩នេះ ដោយពួកគេបានឆ្លងកាត់ការប្រកួតអស់ ៨សប្តាហ៍កន្លងទៅ ក្នុងនោះឈ្នះ ៤, ស្មើ ១ និងចាញ់ ៣ ហើយពិន្ទុដែលគេមាននៅក្នុងដៃពេលនេះគឺតែ ១៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមកំពុងឈរលេខ ១វិញគឺ Manchester City ដែលបាននាំមុខដល់ទៅ ៧ពិន្ទុឯណោះ៕

Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]