ចិន៖ កាលពីជំនាន់ទី៨០ ទៅ៩០ តារាសម្តែងប្រុស ជនជាតិចិនជាច្រើន មានដូចជា Jimmy lin លោក Le Minh លោក Gou Fu Cheng លោកJin Cheng wu និងតារាសម្តែងប្រុសដទៃទៀត ដែលមានសមត្ថភាពនិងប្រជាប្រិយភាពក្នុងវិស័យសិល្បៈចិន គួបផ្សំជាមួយសមត្ថភាពច្រៀងចម្រៀងយ៉ាងពិរោះ។ ម៉្យាងវិញទៀត ចំពោះមូលហេតុដែលធ្វើឲ្យពួកគេ កាន់តែទទួលបានភាពជោគជ័យនិងល្បីល្បាញថែមទៀតនោះ ក៏ព្រោះតែរូបរាង និងមុខមាត់ដ៏ស្រស់សង្ហារបស់ពួកគេផងដែរ។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាកំពូលតារាប្រុសនៅជំនាន់នោះ ដែលអ្នកគាំទ្រដាក់នាមឲ្យថា សាច់ស្រស់ (ជាឈ្មោះ ហៅសម្រាប់ក្មេងប្រុសសង្ហាៗ) ។ហើយ​បើធៀបសម្រស់ជាមួយតារាជំនាន់នេះវិញ ពួកតារាជំនាន់៨០ទាំងនោះ ក៏មិនចាញ់ជំនាន់នេះប៉ុន្មាននោះដែរ៕

ចង់ជ្រាបច្បាស់ តោះតាមដានខាងក្រោម៖

១. Aaron Kwok

តារាសម្តែងរូបនេះ ពិតជាមានមុខមាត់សង្ហាស្ទើរតែឥតខ្ចោះនៅជំនាន់នោះ ។ មិនត្រឹមតែប៉ុណ្ណោះ កែវភ្នែករបស់លោកធ្វើឲ្យស្រីៗមិនតិចនាក់នោះទេ ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោក។  ក៏ប៉ុន្តែរហូតដល់អាយុ៥១ឆ្នាំ ទើបលោក Aaron Kwok សម្រេចចិត្តរៀបការជាមួយតារាមូដែលវ័យក្មេងម្នាក់ឈ្មោះ Maka Fang ដែលមានអាយុ២៩ឆ្នាំ កាលពីឆ្នាំទៅមិញនេះ។

Gou Fu Cheng

២. Jin Cheng wu

តារាសម្តែងរូបនេះ ក៏ធ្វើឲ្យស្រីៗមិនតិចនាក់នោះដែរ លង់ស្រលាញ់នូវរូបរាងដ៏សង្ហារបស់លោក។

Jin Cheng wu

៣. Louis Koo

បើសិនប្រិយមិត្តជាអ្នកគាំទ្រតារាចិននៅជំនាន់នោះ ប្រិយមិត្តច្បាស់ជានូវចាំកម្លោះសង្ហា ដើរតួក្នុងរឿង “White Student” ដែលជាតួបុរសសាច់សខ្ចី បបូរមាត់ក្រហម។ ក្រោយពីលោកបានដើរតួបែបនេះមក Louis Koo ក៏តែងទទួលបានការងារយ៉ាងច្រើនក្នុងសិល្បៈ ប៉ុន្តែក្រោយមកចាប់តាំងពីស្បែករបស់លោកប្រែជាពណ៌ខ្មៅ ប្រជាប្រិយភាពរបស់លោកហាក់ស្រុតចុះទៅតាមនោះដែរ។

Louis Koo

៤. Andy Lau

លោក Andy Lau កាលពីជំនាន់៩០ លោកធ្លាប់ជាប់ជាតារាដែលសង្ហាជាងគេក្នុងចំណោម៤រូបនៅប្រទេសចិន។

Andy Lau

៥. Leon Lai

ជាមួយនឹងមុខមាត់ដ៏សង្ហា ត្របកភ្នែកពីជាន់ និងច្រមុះដ៏សែនស្រួច តារាសម្តែងរូបនេះ បានទទួលប្រជាប្រិយភាពខ្លាំង កាលជំនាន់នោះ។ បើគិតមកទល់ពេលនេះ លោកបានរៀបការរួចហើយ ហើយលោកក៏មានអាយុ៥០ឆ្នាំដែរ។ 

Leon Lai

៦. Jimmy Lin

មិនខុសពីតារាខាងលើ Jimmy Lin ក៏ជាតារាល្បីមួយរូបនៅជំនាន់នោះដែរ។ តារារូបនេះ មានភ្នែកគួរឲ្យទាក់ទាញ ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតផងដែរ។ មកទល់ពេលនេះ លោកមានអាយុ ៤៤ឆ្នាំហើយ ប៉ុន្តែលោកនៅតែមើលទៅក្មេងជាងវ័យដដែល។

Jimmy Lin

៧. Nicholas tse

ប្រិយមិត្តមួយចំនួន ប្រហែលនៅចាំកម្លោះម្នាក់នេះ ព្រោះថាលោកពិតជាល្បីខ្លាំងក្នុងជំនាន់នោះ ជាមួយមុខមាត់ដ៏សង្ហា។

Nicholas tse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]