ថៃ៖ បើរាប់មកទល់នឹងពេលនេះ តារាប្រុសរូបសង្ហាលោក Piyawat Kempetch ហៅDj Pk បានទាក់ទងជាមួយនឹងគូស្នេហ៍ អស់រយៈពេលជាង៧ឆ្នាំ ប៉ុន្តែបើនិយាយពីទំនាក់ទំនងរវាងអ្នកទាំង២វិញ ស្ទើរតែដូចគូស្វាមីភរិយានឹងគ្នាទៅហើយ។

យ៉ាងណាមិញ អ្វីដែលរឹតតែធ្វើឲ្យមហាជនមានក្ដីរំភើប និងជាក្ដីស្រមៃដែលតារាប្រុសរូបនេះ តែងតែរំពឹងនឹងធ្វើសម្រាប់មិត្តស្រីជាទីស្រលាញ់របស់លោកនោះ ដោយកាលពីម្សិលមិញនេះ នៅក្នុងដំណើរកម្សាន្តលើនាវា ក្នុងផ្ទៃសមុទ្រកោះម៉ាឌីវ តារាប្រុសរូបនេះ បានលុតជង្គង់សុំមិត្តស្រីរៀបការ ក្រោមបរិយាកាសដ៏សែនរ៉ូមែនទិក​មែនទែន ដែលមើលទៅពិតជាគួរឲ្យរំភើបចិត្តជាខ្លាំងណាស់។

ជាក់ស្ដែង សម្រាប់ការសុំគូស្នេហ៍ជាទីស្រលាញ់ រៀបការជាលើកដំបូងនេះដែរ តារាប្រុសលោក Dj PK បានទទួលចម្លើយយល់ព្រមពីមិត្តស្រី ដែលធ្វើឲ្យរូបលោកអួលដើម.ក និយាយលែងចេញតែម្ដង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖  

DjPK និងគូស្នេហ៍
DjPK និងគូស្នេហ៍
DjPK និងគូស្នេហ៍
គូស្នេហ៍ PK
DjPK និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]