ភ្នំពេញ៖ មកទល់នឹងពេលនេះ តារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia អ្នកនាងសាន ស្រីឡៃ ត្រូវបានស្លាប់ទៅចោលគ្រួសារ បន្សល់ទុក្ខកូនប្រុសឲ្យនៅកំព្រាអស់រយៈពេល១ឆ្នាំហើយនៅក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ គ្រួសាររបស់នាងក៏មិនភ្លេច ធ្វើពិធីបុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទសកុសលជូនទៅដល់រូបនាងនោះទេ។ ជាក់ស្តែង នាព្រឹកនេះ គ្រួសារនាងទាំងអស់បានជួបជុំគ្នា ធ្វើបាយសម្ល យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ពោរពេញទៅដោយការសោកស្តាយនៃ ការបាត់បង់ មនុស្សដ៏ល្អរបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ ឃើញថានៅក្នុងកម្មវិធីរៀបចំគម្រប់ខួប១ឆ្នាំរបស់តារារូបនេះ ក៏នៅតែធ្វើឲ្យមហាជនជាច្រើននៅតែនឹកនា និងស្តាយអាណិតដល់រូបនាងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ គ្រួសាររបស់នាងនៅតែបង្ហាញក្តីទុក្ខសោក ទោះបីជាតារាដ៏កម្សត់រូបនេះ ស្លាប់ទៅអស់រយៈពេល១ឆ្នាំរួចមកហើយក្តី។

គួររំលឹកផងដែរថា តារាចម្រៀងរូបនេះត្រូវបានស្លាប់កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៧ ដោយសារតែភ្លើងប្រច័ណ្ឌ ស្វាមីជាទីស្រលាញ់បាញ់សម្លាប់នៅហាងកែសម្រស់មួយកន្លែង រួចក៏យកកាំភ្លើងមកបាញ់បញ្ចប់ជីវិតខ្លួនឯង ទុកឲ្យកូនប្រុសទាំង២កំព្រា ឲ្យអ្នកម្តាយនៅមើលថែរហូតមកដល់សព្វថ្ងៃ៕

ចង់ដឹងថា សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ កាលនៅរស់
ពិធីបុណ្យរបស់ សាន ស្រីឡៃ ឆ្នាំមុន
ពិធីបុណ្យរបស់ សាន ស្រីឡៃ ឆ្នាំមុន
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ
គ្រួសារនាងធ្វើបុណ្យគម្រប់ខួប១ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ