ភ្នំពេញ៖ ក្រោយពីមានការ Like និង Share យ៉ាងគំហុកពីសំណាក់អ្នកគាំទ្រខ្មែរ នៅលើបណ្តាញសង្គមលើរូប Miss Grand កម្ពុជា កញ្ញា ឌី លីកា រួចមក នៅពេលនេះ បេក្ខនារីរូបនេះ មានពិន្ទុវ៉ាដាច់គេក្នុងចំណាត់ថ្នាក់លេខ១ ក្នុងតារាង Top20 ដែលមានបេក្ខនារីមកពី៧៦ប្រទេស លើផ្នែកសម្លៀកបំពាក់ប្រពៃណីល្អដាច់គេ ឬ Best National Custom។

យ៉ាងណាមិញ ទាំងនេះគឺជារឿងមួយដ៏រំភើបខ្លាំងមែនទែន សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រោះថានេះគឺជាមុខមាត់ប្រទេសដែលអាចបង្ហាញថា សម្លៀកបំពាក់ប្រពៃណីខ្មែរពិតជាមានស្រស់ស្អាត និងមានការគាំទ្រមិនធម្មតានោះទេ។

តួយ៉ាង សម្រាប់ការប្រកួត Best National Custom នេះដែរ នៅមិនទាន់បញ្ចប់នៅឡើយនោះទេ ហើយបេក្ខនារីនឹងទទួលការបោះឆ្នោតម្តងទៀតដើម្បី ជម្រុះទៅតារាង Top10 នៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបោះឆ្នោតលើកនេះ នៅតែគិតតាមរយៈការ Like និង Share ដដែល ក៏ប៉ុន្តែចំពោះចំណាត់ថ្នាក់ដែលទទួលបានពីការ Like និង Share លើបណ្តាញសង្គម នឹងត្រូវជ្រើសរើសតែបេក្ខនារីដែលមានពិន្ទុខ្ពស់៥នាក់តែប៉ុណ្ណោះ ឯចំណែកបេក្ខនារី៥នាក់ទៀត នឹងត្រូវជ្រើសរើសដោយគណកម្មការ សម្រាប់ចូលទៅវគ្គផ្តាច់ព្រ័ត្រ។

ដូច្នេះហើយ ប្រិយមិត្តដែលជាអ្នកនិយមលេងបណ្តាញសង្គម កុំភ្លេចចូលរួម Like និង Share រូបរបស់ Miss Grand ទាំងអស់គ្នា ដើម្បីឲ្យបេក្ខនារីតំណាងប្រទេសយើង អាចឈានចូលដល់ការប្រកួតថ្ងៃវគ្គផ្តាច់ព្រ័ត្រ ដែលសម្រេចនិងដាក់ពិន្ទុដោយគណកម្មការ៕

ឌី លីកា
ឌី លីកា
ឌី លីកា
Miss Grand កម្ពុជា និង វៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]