បរទេស៖ ខ្សែបម្រើ Bernardo Silva បានកោតសរសើរចំពោះអតីតមិត្តរួមក្រុមរបស់គេកាលពីលេងនៅក្រុម Monaco កីឡាករ Kylian Mbappe ដោយគេជឿជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងអាចឈ្នះពានរង្វាន់ Ballon d'Or នាប៉ុន្មានឆ្នាំខាងមុខទៀត។

Bernardo Silva

កីឡាករវ័យ ១៩ឆ្នាំរូបនេះត្រូវបានសហព័ន្ធបាល់ទាត់ប្រចាំប្រទេសបារាំងធ្វើការជ្រើសរូបគេឲ្យចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមពានរង្វាន់កីឡាករល្អបំផុតនៅក្នុងពិភពលោក បន្ទាប់ពីរូបគេបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក នៅក្នុងប្រទេសរុស្ស៊ី កាលពីពេលកន្លងទៅ។

ខ្សែប្រយុទ្ធ Mabappe បានស៊ុតបាល់បញ្ចូលទីចំនួន ២១គ្រាប់នៅក្នុងរដូវកាលទី ១របស់គេក្រោយពីរូបគេបានចាកចេញពីក្រុម Monaco ដើម្បីមករួមរស់ជាអចិន្រ្តៃយ៍នៅក្លិប PSG ក្នុងរដូវក្តៅនេះ។

ជាមួយគ្នានេះដែរ ខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់នេះបាននិយាយប្រាប់ Canal Football Club ថា៖ «គ្មាននរណាម្នាក់អាចដឹងថា គេអាចធ្វើបានយ៉ាងឆាប់រហ័សបែបនេះនោះទេ។ កាលពីខ្ញុំហ្វឹកហាត់លើកដំបូងជាមួយគេ ខ្ញុំបានមើលឃើញពីរបៀបដែលគេបានប៉ះបាល់យ៉ាងល្អនៅក្នុងការស៊ុតបញ្ចូលទី។ ហើយកាលនោះការប្រកួតដំបូងរបស់គេគឺលេងជាមួយក្រុម Manchester City ហើយខ្ញុំគិតថាមនុស្សគ្រប់គ្នានឹងបានចងចាំការប្រកួតនោះ។ គេបានឈ្នះការប្រកូតនៅ World Cup ហើយគេប្រហែលជាកីឡាករល្អបំផុតរបស់បារាំងហើយ»។ 

Kylian Mbappe និង Bernardo Silva
Kylian Mbappe

ខែ្សបម្រើរបស់ក្រុម Manchester City បាននិយាយបន្ថែមថា៖ «ខ្ញុំមិនគិតថារូបគេនឹងអាចឈ្នះពាន Ballon d'Or នៅឆ្នាំនេះទេ ប៉ុន្តែក្នុងរយៈពេលពីរ បីឆ្នាំទៀតខ្ញុំគិតថាគេនឹងអាចជំនួសកីឡាករ Modric ឬក៏ Cristiano បាន»៕

Bernardo Silva
Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]