បរទេស៖ បន្ទាប់ពីអ្នកលេងគុណជម្រុះក្នុងទ្រុងកីឡាករ Khabib Nurmagomedov បានធើ្វការប្រជែងហៅមកវាយ១ស្មើ ពេលនេះ Floyd Mayweather បានប្រតិកម្មទៅនឹងពាក្យសម្ដីរបស់កីឡាករសញ្ជាតិរុស្ស៊ី ហើយថែមទាំងចង់ឲ្យការប្រកួតរវាងខ្លួន និងរូបគេអាចកើតឡើងក្នុងពេលឆាប់ៗនេះ។ 

Floyd Mayweather

Khabib បានធើ្វការបោះពាក្យសម្ដីតាមរយៈវីដេអូមួយដែលរូបគេបាននិយាយថា៖ «នៅក្នុងព្រៃ គឺមានស្តេចតែម្នាក់គត់។ តោះ Floyd! យើងវ៉ៃគ្នាឥទ្បូវនេះ។ ៥០-០ ប្រកួតនឹង ២៧ -០ អីចឹងតោះវ៉ៃគ្នា។ ពិតណាស់ យើងគឺជាស្តេចព្រោះឯងមិនអាចផ្តួរ McGregor បានទេ ហើយយើងផ្តួលគេបានយ៉ាងងាយស្រួល»។ 

Khabib Nurmagomedov

ក្រោយពីបានមើលឃើញនូវវីដេអូនេះមក អតីតអ្នកប្រដាល់សញ្ជាតិអាមេរិក ដែលខកខានឡើងសង្វៀនប្រកួតជាង១ឆ្នាំមកហើយនោះ បានបង្ហោះសារតបទៅវិញតាមរយៈបណ្ដាញសង្គមថា៖

«CBS, ដល់ពេលបង្ហាញហើយ, ចូលទៅកាន់ទំព័រ @leonardellerbe ដើម្បីមើលវីដេអូ Khabib Nurmagomedov ចង់ប្រជែងជាមួយខ្ញុំ។ Las Vegas នឹងកក្រើកសាជាថ្មីម្ដងទៀត»។
សារដែល Floyd តបទៅ Khabib

សូមបញ្ជាក់ថា ការប្រកួតរវាង Floyd Mayweather និង Conor McGregor បានក្លាយជាការប្រកួតប្រដាល់ដែលមានអ្នកទិញសិទ្ធមើលការទស្សនាច្រើនជាងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដកីឡាប្រដាល់ ខណៈអ្នកវិភាគមួយចំនួនបានប៉ានស្មានថា ប្រសិនបើការប្រកួតរវាង Floyd និង Khabib អាចកើតឡើងមែន នោះវាក៏នឹងអាចក្លាយជាការប្រកួតដែលមានតម្លៃថៃ្លផងដែរ៕ 

Khabib និង Floyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]