អេស្ប៉ាញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។ 

អេស្ប៉ាញ ២-៣ អង់គ្លេស

នៅក្នុងតង់ទី១ អង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងល្អដ៏គួរឲ្យភ្ញាក់ផ្អើល ពោលគឺអាចរកបានដល់ទៅ៣គ្រាប់មុខ នៅនាទី១៦ដោយ Sterling, នាទី៣០ ដោយខែ្សប្រយុទ្ធ Rashford និងនាទី៣៨ ដោយ Sterling ដដែល ធើ្វឲ្យក្រុមតោកំណាចនេះ អាចនាំមុខក្រុមម្ចាស់ផ្ទះអេស្ប៉ាញដល់ទៅ ៣-០ គិតត្រឹម៤៥នាទីដំបូង។

ចូលមកដល់តង់ទី២ អេស្ប៉ាញ ខិតខំធើ្វការសម្រុក និងដាក់សម្ពាធទៅលើអង់គ្លេស ដោយបានស៊ុតជាច្រើនជើង រហូតដល់នាទី៥៨ ខែ្សប្រយុទ្ធរបស់ក្រុម Dortmund កីឡាករ Alcacer បានតែតមួយក្បាលតាមវិញ១គ្រាប់។ ឈានចូលម៉ោងបន្ថែម ប្រធានក្រុម Sergio Ramos បានតែតក្នុងតំបន់គ្រោះថ្នាក់តាមបានគ្រាប់ទី២ វិញ។

យ៉ាងណាក្ដី អេស្ប៉ាញនៅតែមិនអាចតាមស្មើអង់គ្លេស ដោយចប់ការប្រកួត អង់គ្លេស យកឈ្នះអេស្ប៉ាញ ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ UEFA Nations League៕  

អេស្ប៉ាញ ២-៣ អង់គ្លេស
អេស្ប៉ាញ ២-៣ អង់គ្លេស
អេស្ប៉ាញ ២-៣ អង់គ្លេស
អេស្ប៉ាញ ២-៣ អង់គ្លេស
តារាងពិន្ទុពូល៤ នៃពានរង្វាន់ Nations League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]