ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨នេះ តារាចម្រៀងស្រី ដ៏ល្បី កញ្ញា សុខ ពិសី បានឆក់យកប្រជាប្រិយភាពខ្លាំង ពីសំណាក់ហ្វេនៗជាច្រើន ព្រោះថា សឹងតែបទចម្រៀងថ្មីៗរបស់នាង ដែលចេញកន្លងទៅ មានការគាំទ្រ សន្ធឹកសន្ធាប់។

ក្នុងនោះ កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាស្រីរូបនេះ បានរៀបចំធ្វើពិធីខួបកំណើតឲ្យលោកប៉ា របស់នាង យ៉ាងសាមញ្ញបំផុត បែបគ្រូសារ ដោយបានទៅញ៉ាំអាហារពេលល្ងាច ជាមួយនឹងគ្នា។

ជាពិសេស កញ្ញា សុខ ពិសី មិនត្រឹមតែ នាំលោកប៉ា និងប្អូនប្រុស មកទទួលទានអាហារនោះទេ ថែមទាំងនាង បានប្រគល់កាដូជានាឡិកាដៃ ឲ្យលោកប៉ាទៀតផង ដែលជាទឹកចិត្តមួយ ដ៏ប្រពៃរបស់នាង។

គួររំលឹកផងដែរថា កញ្ញា សុខ ពិសី តែងតែធ្វើខួបកំណើតឲ្យ លោកប៉ារបស់នាងជានិច្ច មិនថា ធ្វើធំដុំ ឬក៏តូចនោះទេ បើទោះបីជា​នាង មានការរវល់នឹងការងារសិល្បៈប៉ុណ្ណាក៏ដោយ៕

សុខ ពិសី
សុខ ពិសី
ខួបកំណើតប៉ានាង
ខួបកំណើតប៉ានាង
ខួបកំណើតប៉ានាង
ខួបកំណើតប៉ានាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី