បរទេស៖ ខែ្សប្រយុទ្ធ Romelu Lukaku បានបើកភ្លើងខៀវសម្រាប់ការចាកចេញពីក្រុមបិសាចក្រហម Manchester United ដោយក្លិបបន្ទាប់នោះ គឺអាចជាក្លិបយក្សរបស់អ៊ីតាលី Juventus។ 

Romelu Lukaku

កីឡាករវ័យ ២៥ឆ្នាំនេះ ពុំសូវបង្ហាញទម្រង់លេងល្អប៉ុន្មាននោះទេ ឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ក្រោយពីមានឈ្មោះលេងសឹងគ្រប់ការប្រកួតឲ្យក្រុមយក្សរបស់អង់គ្លេសនេះ។

ជាងនេះទៅទៀត ខែ្សប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិកនេះ មិនអាចស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន៦ប្រកួតជាប់ៗគ្នាឲ្យ Man Utd ដែលជាបញ្ហាប្រឈមមួយយ៉ាងធំ ខណៈក្នុងក្រុមជម្រើសជាតិវិញ រូបគេទើបតែស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតដែលបែលហ្ស៊ិក យកឈ្នះស្វីស ២-១ ក្នុងពានរង្វាន់ UEFA Nations Cup។  

ក្រោយពីបញ្ចប់ការប្រកួត អតីតសមាជិករបស់ក្រុមតោខៀវ Chelsea បាននិយាយអំពីរឿងដែលអាចផ្លាស់ចេញពី Man Utd ទៅកាន់ Juventus ថា៖  

Romelu Lukaku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]