ថៃ៖ នារីដ៏ស្រស់ស្អាតម្នាក់កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ក្រោយពីនាងបានបរិច្ចាគទឹកដោះរបស់នាងជាច្រើនដល់មហាជនជាច្រើននាក់។

Passavee Numwan
Passavee Numwan

នាងឈ្មោះ Passavee Numwan ហើយមូលហេតុដែលនាងធ្វើបែបនេះគឺដោយសារនាងចង់ជួយម្តាយគ្រប់រូបដែលមានបញ្ហាបំបៅដោះកូន។

នាង Passavee បាននិយាយថា “ខ្ញុំយល់ពីអារម្មណ៍ធ្វើជាម្តាយគេ ដោយគ្មានទឹកដោះធម្មជាតិបំបៅកូន។”

នាងបន្តថ្លែងថា “មានបញ្ហាជាច្រើនដែលអាចកើតមានទ្បើង...បង្កឲ្យម្តាយមួយចំនួនមិនអាចផលិតទឹកដោះបាន ឬម្តាយទាំងនោះធ្លាប់បានឆ្លងកាត់ការវះកាត់ និងមានផលវិបាកផ្នែកវេជ្ជសាស្រ្តណាមួយ...ហើយក្នុងករណីខ្លះទៀត ក៏មានឪពុកម្តាយមួយចំនួនបានបោះបង់កូនបង្កើតរបស់ពួកគេចោលដែរ...ហើយខ្ញុំមិនអាចឈរឱបដៃមិនជួយបាននោះទេ។” 

គួររម្លឹកផងដែរ នាង Passavee បានរក្សាទុកទឹកដោះរបស់នាងជាច្រើនច្រកថង់បិទជិត រួចបានយកវាទុកក្នុងទូរទឹកកកប្រមាណ ១៥ ទូរ។ កន្លែងរក្សាទុកទឹកដោះរបស់នាងមានឈ្មោះថា Filoga Clinic ហើយមានម្តាយជាច្រើនបានទៅយកទឹកដោះរបស់នាង។

Passavee និងម្តាយដទៃមកយកទឹកដោះរបស់នាង
Passavee និងម្តាយដទៃមកយកទឹកដោះរបស់នាង
កន្លែងទុកទឹកដោះរបស់ Passavee

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Pornpimol Wipulakorn ដែលជាលេខាធិការនៃក្រសួងសុខាភិបាល មិនលើកទឹកចិត្តឲ្យមនុស្សចែករំលែកទឹកដោះឲ្យកូនបៅនោះទេ។

លោកបាននិយាយថា “មិនថាអ្នកបរិច្ចាគនោះមានទឹកចិត្តល្អប៉ុណ្ណានោះទេ ការចែករំលែកទឹកដោះដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យច្បាស់លាស់ អាចបង្កហានិភ័យដល់សុខភាពទារក។ តាមស្តង់ដាវេជ្ជសាស្ត្រ ទឹកដោះទាំងនោះគួរតែត្រូវបានធ្វើតេស្តត្រួតពិនិត្យ សម្លាប់មេរោគឲ្យបានត្រឹមត្រូវសិន ទើបជាការល្អប្រសើរដល់សុខភាពទារក៕” 

តោះទៅទស្សនា រូបភាព និងវីដេអូរបស់នាងទាំងអស់គ្នា៖

កន្លែងទុកទឹកដោះរបស់ Passavee
Passavee Numwan
Passavee Numwan
Passavee Numwan
Passavee Numwan
គ្រួសាររបស់ Passavee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]