ប៉ារ៉ាម៉ា៖ ស្ត្រីកូន២ម្នាក់បានធ្លាក់ពីលើអគារកម្ពស់២៧ជាន់ស្លាប់យ៉ាងអាណោចអាធ័មពេលកំពុងថតរូប Selfie ដោយអង្គុយលើបង្កាន់ដៃអគារហើយមិនបានប្រយ័ត្ន។

ការធ្លាប់របស់អ្នកស្រី Sandra

ស្ត្រីរងគ្រោះមានឈ្មោះថា Sandra Manuela Da Costa Macedo អាយុ ៤៤ឆ្នាំ មានទីកន្លែងកំណើតនៅប្រទេស ព័រទុយហ្គាល់។

មុនពេលកើតហេតុ កម្មករជាច្រើនកំពុងធ្វើការនៅអគារជាប់នោះ បានស្រែកប្រាប់អ្នកស្រី Sandra ឲ្យប្រុងប្រយ័ត្នពីព្រោះពួកគេឃើញនាងកាន់ទូរស័ព្ទនិងដង Selfie ហើយអង្គុយលើបង្កាន់ដៃអគារដ៏ខ្ពស់មួយ។

និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែអ្នកស្រី Sandra ទប់លំនឹងខ្លួនឯងមិនជាប់ក៏បានធ្លាក់ពីលើអគារកម្ពស់ជាន់ទី ២៧ មកក្រោមដីស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រទី១២ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង១០:០០ព្រឹក ក្នុងទីក្រុង El Cangrejo ប្រទេសប៉ារ៉ាម៉ា។

គួរបញ្ជាក់ថា អ្នកស្រី Sandra ទើបតែប្តូរទីលំនៅបច្ចុប្បន្នមកប្រទេសប៉ារ៉ាម៉ាក្នុងពេលថ្មីៗនេះទេ ដែលកាលពីមុននាងរស់នៅទីក្រុង Aves ប្រទេសព័រទុយហ្គាល់។ 

រូបថតអ្នកស្រី Sandra

បើតាមសម្តីរបស់លោក Erick Alzate ដែលអ្នកជិតខាងរស់នៅអគារជាមួយគ្នាបានចាត់ទុកការស្លាប់ខាងលើនេះគឺជាសោកនាដកម្មដ៏គួរឲ្យសោកស្តាយមួយ។

គាត់បន្ថែមថា៖ "ខ្ញុំក៏ជាអ្នករស់នៅអគារនេះម្នាក់ដែរ។ មុនពេលកើតហេតុ ខ្ញុំបានឃើញកម្មករសំណង់ជាច្រើនស្រែកពីអគារម្ខាង ទៅកាន់នាងឲ្យប្រុងប្រយ័ត្នបន្ទាប់ពីពួកគេឃើញនាងកាន់ទូរស័ព្ទអង្គុយថតរូបលើបង្កាន់ដៃអគារ។ ប៉ុន្មាននាទីក្រោយមក នាងទប់លំនឹងមិនជាប់ក៏បានធ្លាក់ពីលើបង្កាន់ដៃអគារកម្ពស់២៧ជាន់ចុះមកក្រោមដីតែម្តង"។

ក្រោយកើតហេតុគេឃើញវីដេអូបង្ហាញពីសកម្មភាពរបស់ស្ត្រីរងគ្រោះកូន២រូបនេះ ត្រូវបានបង្ហោះលើអ៊ីនធឺណេត បង្ហាញទិដ្ឋភាពជាក់ស្តែងពេលនាងធ្លាក់។ អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញវីដេអូរួចបាននាំគ្នាចូលរួមមរណទុក្ខអ្នកស្រី Sandra ដោយការបន់ស្រន់ព្រះសូមឲ្យនាងទៅកាន់សុគតិភព៕

ខាងក្រោមជាវីដេអូបង្ហាញពីសកម្មភាពអ្នកស្រី Sandra មុនពេលធ្លាក់ពីលើអគារ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]