កូរ៉េខាងត្បូង ៖ វាមិនមែនជាលើកទីមួយនោះទេ សម្រាប់ Jungkook សមាជិកក្រុម BTS ដែលតែងតែលើកឡើងថា ខ្លួនជាអ្នកគាំទ្រ ដ៏ស្មោះត្រង់របស់ នាង IU ប៉ុន្តែ Jungkook ហាក់បីដូចជា បង្ហាញអាការៈភ័យរន្ធត់ទៅវិញ នៅពេលដែល បានជួបនឹង Idol របស់ខ្លួន។

ជាក់ស្ដែងនៅក្នុង កម្មវិធី MAMA កាលពីឆ្នាំមុន នៅពេលដែល BTS ឡើងទៅទទួលពានរង្វាន់ រួចហើយពួកគេក៏ ត្រលប់មកកន្លែងអង្គុយវិញ ប៉ុន្តែស្ថានការ ត្រូវតម្រូវឲ្យពួកគេ អង្គុយនៅជួរខាងមុខ ដែលជាជួរតែមួយ នឹងនាង IU។

ដំបូងឡើយ សមាជិកផ្សេងៗ មិនប្រាកដទេថា ត្រូវអង្គុយកន្លែងណា។ ប៉ុន្តែ RM ក្នុងនាមជាមេក្រុម បានជ្រើសរើស កៅអីដំបូងហើយឲ្យសមាជិក្រុមផ្សេងទៀត ចូលអង្គុយ ជាបន្តបន្ទាប់។

ភ្លាមៗនោះ នៅពេលដែល Jungkook បានដឹងថា ខ្លួនប្រហែលជាត្រូវ អង្គុយក្បែរ IU Jungkook ក៏ស្រាប់តែរួញរា មិនព្រមចូលទៅអង្គុយតែម្ដង ហើយសុំឲ្យ RM ផ្លាស់ទៅអង្គុយកណ្ដាល ហាក់ដូចជារនាំង បាំងខ្លួនពី ស្រីស្អាត IU ទៅវិញ។

អ្នកគាំទ្របាននិយាយថា សម្រាប់ Jungkook នាង IU គឺប្រៀបដូចជា ព្រះអាទិត្យ ដែលលោកមិនអាចមើលនាង បានដោយផ្ទាល់នោះទេ ប៉ុន្តែលោកចូលចិត្តមើលនាង ពីចំងាយច្រើនជាង ព្រោះនៅពេលដែលនាង ឡើងទទួលពានរង្វាន់នៅលើឆាក ទឹកមុខរបស់ Jungkook ដូចជាសប្បាយរីករាយជាខ្លាំង ថែមទាំងមើលទៅ Idol ស្រីដ៏ស្រស់ស្អាតម្នាក់នេះ ដោយកែវភ្នែកបែបស្រទន់ បង្កប់ដោយភាពស្ញប់ស្ញែង ថែមទៀតផង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖   

រូបភាព Jungkook
រូបភាព IU
រូបភាព Jungkook
រូបភាព Jungkook
រូបភាព IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]