ភ្នំពេញ៖ កញ្ញា ឌី លីកា បានក្លាយជាតំណាងបរវកញ្ញាកម្ពុជា ដើម្បីធ្វើការប្រកួតMiss Grand International នៅលើទឹកដីប្រទេសមីយ៉ាម៉ា នៅក្នុងនោះដែរ ឃើញថាមានបណ្តាប្រទេសជាច្រើន កំពុងតែចូលរួមបោះឆ្នោត ទៅឲ្យបវរកញ្ញាដែលជាតំណាងប្រទេសរបស់ខ្លួនព្រោងព្រាត ជាមួយនឹងការLike Share នៅក្នុងបណ្តាញសង្គម ដើម្បីទទួលបានសម្លេងVote ឈានទៅកាន់វគ្គបន្តទៀត។

ជាក់ស្តែងរាល់ឈុតនីមួយៗដែល Miss Grand កម្ពុជាកញ្ញា ឌី លីកា បានស្លៀកនៅក្នុងការប្រកួត សុទ្ធសឹងតែជាម៉ូតស្អាតៗ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ ជាពិសេសគឺម៉ូតប្រពៃណីតែម្តង។ 

កញ្ញា ឌី លីកា

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវគ្គសម្ភាសន៍កាលពីម្សិលមិញនេះ បរវរកញ្ញាកម្ពុជារូបស្រស់ក៏មិនភ្លេចនូវសម្លៀកបំពាក់បែបប្រពៃណី ដែលមានពណ៌លឿងយ៉ាងស្រស់ស្អាត បូកសមនឹងស្នាមញញឹមរបស់នាង មើលទៅពិតជាសាកសមជានារីខ្មែរតែម្តង។ លើសពីនេះទៅទៀត ក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់រូបនាងគ្រប់គ្នាតែម្តង ដែលមិនភ្លេចបង្ហាញនូវអត្តសញ្ញាណខ្មែរ។

គួរបញ្ជាក់ផងដែរថា នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោត(Vote)នៅក្នុងបណ្តាញសង្គម តាមរយៈការLike និង Share នឹងត្រូវកន្លងផុតទៅហើយ ដូច្នោះហើយក៏មានប្រជាជនខ្មែរជាច្រើនបាននាំគ្នាខិតខំប្រឹងប្រែង Share ឲ្យបានកាន់តែច្រើនឡើង ខណៈពេលដែលប្រទេសកម្ពុជាកំពុងជាប់លេខ២ ដែលទទួលបាន២.៤លាន រីឯប្រទេសវៀតណាម បានរហូតដល់៤លានហើយ។

ចុចLink ខាងក្រោមនេះ ដើម្បីធ្វើការLike និង Share ដល់បវរកញ្ញាកម្ពុជាកញ្ញា ឌី លីកា ដោយក្នុង ១ Like = ១ពិន្ទុ និង ១Share = ៥ពិន្ទុ៕ 

អាចចុចត្រង់លីងនេះ និងធ្វើការចុចLike៖  Miss Grand កម្ពុជា

កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
ឌី លីកា ក្នុងសម្លៀកបំពាក់ប្រពៃណី
ឌី លីកា ក្នុងសម្លៀកបំពាក់ប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា