ថៃ៖ ស្រីស្អាតវ័យក្មេងជនជាតិថៃមួយក្រុម រងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក្រោយវីដេអូឃ្លីបរាំគ្រលែងចង្កេះយ៉ាងស៊ិចស៊ី នៅមុខប៉ាឆាដុតខ្មោចមិត្តភក្តិ (ឈាបនដ្ឋាន) ត្រូវបានគេថតនិងបង្ហោះចែកចាយ។

វីដេអូឃ្លីបនេះត្រូវបានបង្ហោះចែកចាយ ដោយទំព័រហ្វេសប៊ុកផេកមួយ កាលពីប៉ុន្មានសប្តាហ៍មុននេះ ជាមួយនឹងការសរសេរបញ្ជាក់ប្រាប់ថា (Caption) «ក្រុមនារីវ័យក្មេងកំពុងរាំដើម្បីឧទ្ទិសដល់មិត្តភក្តិឲ្យបានឡើងឋានសួគ៌ នៅមុខប៉ាឆារបស់នាង» ដោយនៅក្នុងនោះ ទទួលបានអ្នកចុចចូលមើលច្រើនជាង ៨សែនដង និងអ្នកចុចចែកចាយបន្ត (Share) ជាង ៥ពាន់នាក់ ទៅលើវីដេអូឃ្លីបមួយនេះ។

រាំដើម្បីឧទ្ទិសឲ្យមិត្តភក្តិបានឡើងឋានសួគ៌

ជាក់ស្តែង បើមើលនៅក្នុងវីដេអូឃ្លីប គេឃើញមានក្រុមនារីថៃវ័យក្មេង ៤នាក់ខាងលើនេះ បាននាំគ្នាឈរនាំគ្រលែងចង្កេះយ៉ាងស៊ិចស៊ី ទៅតាមចង្វាក់ភ្លេង ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ លាយឡំនឹងទឹកភ្នែក នៅមុខប៉ាឆាដុតសាកសពមិត្តភក្តិរបស់ពួកនាង ខណៈដែលមនុស្សម្នាជាច្រើនផ្សេងទៀត បាននាំគ្នាចោមរោមមើលពួកនាង។

នៅក្នុងនោះ គេក៏ឃើញមាននារីម្នាក់ទៀត ដែលជាគ្នីគ្នារបស់ពួកនាង តែមិនបានចូលរួមរាំទេ សុខចិត្តអង្គុយយំនៅគូទឡាន ដែលកំពុងតែចាក់ភ្លេងនោះ។

គួរឲ្យដឹងផងដែរថា សកម្មភាពនេះបានទទួលរងនូវការប្រតិកម្មចម្រុះ ទាំងវិជ្ជមាន និងអវិជ្ជមាន ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ដោយអ្នកខ្លះថា ពួកនាងទំនងបែបជាសប្បាយចិត្តខ្លាំងណាស់ហើយមើល៌ទៅ នៅពេលដែលមិត្តភក្តិខ្លួនឯងស្លាប់បែបនេះ? ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រាំដើម្បីឧទ្ទិសឲ្យមិត្តភក្តិបានឡើងឋានសួគ៌
រាំដើម្បីឧទ្ទិសឲ្យមិត្តភក្តិបានឡើងឋានសួគ៌
រាំដើម្បីឧទ្ទិសឲ្យមិត្តភក្តិបានឡើងឋានសួគ៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]