បារាំង៖ ខ្សែការពារកណ្ដាលរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសបារាំងហើយ ដើម្បីទុកពេលព្យាបាលបញ្ហារបួសដ៏យូរខែរបស់គេ។

Laurent Koscielny

អតីតខ្សែការពារកណ្តាលដ៏ឆ្នើមរបស់ក្លិប Lorient រូបនេះបានខកខានការប្រកួតនៅក្នុងព្រឹត្តិការណ៏បាល់ទាត់ពិភពលោក ដែលប្រារព្ធឡើងនាប្រទេសរុស្ស៊ី នាពេលកន្លងទៅ បន្ទាប់ពីរូបគេមានបញ្ហារបួសអំឡុងពេលក្រុម Arsenal ប្រកួតជាមួយក្រុម Atletico Madrid នៅក្នុងពានរង្វាន់ Europa League កាលពីរដូវកាលមុន។

ខ្សែការពារវ័យ ៣៣ឆ្នាំនេះបាននិយាយនៅក្នុងទូរទស្សន៍ Canal+ របស់ប្រទេសបារាំងថា៖ «ខ្ញុំគិតថា ខ្ញុំបានផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើសម្រាប់ក្រុមជម្រើសជាតិបារាំងអស់ហើយ។ វ័យរបស់ខ្ញុំគឺ ៣៣ឆ្នាំហើយ ខណៈដែលខ្ញុំធ្លាប់បានលេងនៅ Euro បាន២ដង និង World Cup បាន១ដងដែរ។ យើងបានឃើញហើយថាក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្នុងជំនាន់ដ៏អស្ចារ្យមួយ និងសំបូរទៅដោយកីឡាករល្អជាច្រើន ដូច្នេះពេលនេះខ្ញុំគួរតែទុកពេលដែលនៅសល់ ដើម្បីសម្រាកព្យាបាលរបួសរបស់ខ្ញុំវិញម្តង»។ 

Laurent Koscielny
Laurent Koscielny

គួរឲ្យដឹងថា Laurent Koscielny បានចូលរួមជាមួយក្រុមជម្រើសជាតិបារាំងតាំងតែពីឆ្នាំ២០១១ ដោយក្នុងនោះរូបគេធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតផ្លូវការរបស់ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះបានចំនួន ៥១ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១គ្រាប់ ក្នុងនាមជាខែ្សការពារ៕

Laurent Koscielny
Laurent Koscielny

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]