ភ្នំពេញ៖ តើនេះជាលើកដំបូងសម្រាប់អ្នកក្នុងការធ្វើជាឪពុកម្តាយ និងមើលថែទាំកូនដ៏គួរឱ្យស្រលាញ់របស់អ្នកមែនទេ?

ការមើលថែទាំកូនៗឱ្យធំធាត់មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការចាំបាច់បំផុតសម្រាប់អ្នកជាឪពុកម្តាយ។ វាមិនមែនជាការងាយស្រួលនោះទេ ព្រោះអ្នកត្រូវការពេលវេលា និងចំណេះដឹងជាច្រើនទាក់ទងនឹងការថែរក្សាទារក។

ការថែរក្សាទារក

ហើយនៅពេលនេះយើងមានគនឹ្លះសំខាន់ៗ និងងាយៗខ្លះ ដែលអ្នកគួរតែចាប់យកឱកាសនេះដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែមានភាពស្រស់ស្រាយជាងមុនដូចខាងក្រោមនេះ ៖

១. ការបីទារក៖ ចំពោះទារកចាប់ពីថ្ងៃកើតរហូតដល់៦សប្តាហ៍ អ្នកគួរតែបីគេមកក្បែរទ្រូងអ្នក ត្រង់កន្លែងបេះដូងលោតឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ធ្វើបែបនេះនឹងអាចផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់រវាងឪពុកម្តាយទៅកូន ហើយកូនៗរបស់អ្នកក៏ចង់បានការផ្តល់នូវក្តីសុខបែបនេះដែរ។

២. ការបំបៅដោះកូន៖ ពួកគេត្រូវការញ៉ាំ ឬបៅទឹកដោះម្តាយនៅរៀងរាល់២ទៅ៣ម៉ោងម្តង ក៏ប៉ុន្តែបរិមាណទឹកដោះដែលត្រូវបំបៅគឺអាស្រ័យទៅតាមទម្ងន់។ យ៉ាងណាមិញអ្នកគួរតែចៀសវាងកុំឱ្យក្មេងនៅចំពន្លឺថ្ងៃ ក្បែរអ្នកជម្ងឺ និងកន្លែងដែលមានមនុស្សកុះករដូចជា ផ្សារទំនើបនៅថ្ងៃឈប់សម្រាកជាដើម ព្រោះនាំឱ្យគេងាយឆ្លងរោគពីមនុស្សជុំវិញខ្លួន។

៣. អាហារូបត្ថម្ភ៖ ត្រូវប្រាកដថាអ្នកបន្តបំបៅដោះកូនអ្នកចាប់តាំងពីពេលដែលកូនរបស់អ្នកកើតរហូតដល់អាយុ៦ខែយ៉ាងតិច។ ព្យាយាមចាប់ផ្តើមបញ្ចុកកូនរបស់អ្នកនូវអាហារគ្រប់គឿងនៅពេលគាត់គ្រប់អាយុ៦ខែ។ គួរចាប់ផ្តើមបញ្ចុកអាហារពី៣ស្លាបព្រាក្នុងមួយពេល ហើយបន្តបន្ថែមជម្រើសអាហារផ្សេងបន្តិចម្តងៗ អោយបានចម្រុះគ្រប់មុខ ដើម្បីផ្តល់គ្រប់ជីវជាតិឱ្យពួកគេ។ ផ្លែឈើ និងបន្លែ ដូចជា ល្ពៅ ផ្ទី គ្រាប់ធញ្ញជាតិ ការ៉ុត សណ្តែកបៃតង និងដំឡូងជាអាហារដែលអ្នកគួរតែផ្តល់ឱ្យកូនៗអ្នកជាលើកដំបូង។ អ្នកក៏អាចសាកល្បងបញ្ចុកកូនៗនូវសាច់ឆ្អិនដូចជា សាច់មាន់ និងត្រីជាមួយបបរកិនជាដើម។

អាហារូបត្ថម្ភ

៤. ខោទឹកនោម៖ ការផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យកូនៗអ្នកក៏ជាចំនុចសំខាន់មួយដែរ ដើម្បីផ្តល់នូវផាសុកភាព និងអនាម័យរួមមានទាំងខោទឹកនោមផងដែរ។ ខោទឹកនោមទារកដែលទើបនឹងកើតត្រូវការផ្លាស់ប្តួរជាញឹកញាប់ពី៦ទៅ៨ដងក្នុងមួយថ្ងៃ។ ហើយសម្រាប់ទារកអាយុក្រោម៣ខែ ត្រូវការផ្លាស់ប្តូរពី២ទៅ៣ម៉ោងម្តង។ ដើម្បីចៀសវាងប្រតិកម្មស្បែក ដែលបណ្តាលឲ្យមានបញ្ហា។ ប្រសិនបើកូនតូចអ្នកបន្ទោបង់ក្នុងខោទឹកនោម អ្នកគួរតែផ្លាស់ប្តូរខោថ្មីឱ្យពួកគេភ្លាមៗ។ នៅពេលកូនអ្នកមានអាយុច្រើនតម្រូវការផ្លាស់ប្តូរខោទឹកនោមនឹងកាត់បន្ថយម្តងបន្តិចៗ។

នៅពេលយប់អ្នកគួរផ្លាស់ប្តូរខោទឹកនោមឱ្យកូនអ្នក ប្រសិនបើមានភាពជ្រាបទឹកចេញមកខាងក្រៅខោទឹកនោម (ហើយនេះប្រហែលជាដល់ពេលដែលអ្នកគួរតែផ្លាស់ប្តូរទំហំខោហើយ ដោយសារតែកូនក្មេងធំធាត់យ៉ាងរហ័សជារៀងរាល់ថ្ងៃ)។ អ្នកត្រូវប្រាកដថា អ្នកបានងូតទឹក និងសម្អាតខ្លួនកូនអ្នកឱ្យបានស្ងួតមុនពេលស្លៀកខោទឹកនោមឱ្យពួកគេ ដើម្បីឱ្យពួកគេគេងលក់ស្រួល។

ខោទឹកនោមម៉ាក UniDry ត្រូវបានរចនាជាពិសេសសម្រាប់ក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់២៥គីឡូក្រាមមានដូចជា ទំហំ S (៣-៧គក) ទំហំ M (៤-១១គក) ទំហំ L (៩-១៤គក) ទំហំ XL (១២-១៧គក) ទំហំ XXL (១៥-២៥គក) ដែលសាកសមសម្រាប់កូនក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។ ខោទឹកនោមនេះក៏មានបំពាក់បច្ចេកវិទ្យា 3D ការពារការលេចធ្លាយ ស្រូបទឹកបានល្អ ងាយស្រួលហែកយកចេញ ចង្កេះខោទន់យឺត ស្កត់បកបិតដែលជាប់បានល្អ និងជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី។

ដើម្បីបង្កើនបរិយាកាសនៅពេលផ្លាស់ប្តូរខោទឹកនោមឱ្យកូនអ្នកឱ្យកាន់តែរីករាយ និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នក និងកូនអ្នកអាចច្រៀងចម្រៀង ឬលេងបិតពួននៅពេលអ្នកផ្លាស់ប្តូរខោទឹកនោមឱ្យកូនអ្នក៕

ខោទឹកនោមម៉ាក UniDry
ខោទឹកនោមម៉ាក UniDry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]