អុីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការបង្ហោះនូវវីដេអូមួយដែលបានបង្ហាញថាកូនប្រុសរបស់គេ Cristiano Ronaldo Jr អាចដើរតាមគន្លងខ្លួនដ៏ជោគជ័យ និងល្បីល្បាញរបស់គេបាន ក្រោយពីកុមារានេះបានស៊ុតបញ្ចូលទី ២គ្រាប់យ៉ាងស្អាតឲ្យក្រុមសេះបង្កង់ Juventus កាលពីពេលថ្មីៗនេះ។

Cristiano Ronaldo និង Ronaldo Jr

កុមារាវ័យ ៨ឆ្នាំនេះ បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមយុវជនថ្នាលអាយុក្រោម ៩ឆ្នាំរបស់ក្លិប Juventus នៅក្នុងរដូវកាលនេះ ក្រោយពីរូបគេបានផ្លាស់មកកាន់ទឹកដីអុីតាលីជាមួយឪពុករបស់គេ ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមនៅក្នុងក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលមួយនេះកាលពីឆ្នាំមុន។

នៅក្នុងវីដេអូដែលអតីតខ្សែប្រយុទ្ធឆ្នើមក្លិប Real Madrid នេះបានចែករំលែកនៅក្នុងបណ្ដាញសង្គម គេបានឃើញកុមារា Ronaldo Jr អូសបាល់ពីផ្នែកខាងស្ដាំនៃទីលាន រួចជាន់បាល់ឲ្យវិលមកក្រោយដើម្បីឲ្យបាល់នោះដាច់ចង្កេះខ្សែការពារម្នាក់ រួចមកគេក៏បន្តញាក់អ្នកចាំទីដើម្បីទាត់បញ្ចូលទីបានយ៉ាងស្អាតតែម្តង។

មិនតែប៉ុណ្ណោះ កុមារា Ronaldo Jr ក៏បានស៊ុតបន្ថែមគ្រាប់បាល់ទី២ ដែលជាគ្រាប់ស៊ុតពីពីចំងាយផងដែរ ធើ្វឲ្យអ្នកចាំទីមិនអាចចាប់បាន។ 

Ronaldo Jr
Ronaldo Jr
Ronaldo Jr

គួរឲ្យដឹងថា ចាប់តាំងពីកីឡាករ Cristiano Ronaldo បានផ្លាស់ពីក្រុម Real Madrid មកកាន់ទឹកដីអុីតាលីនៅក្នុងរដូវកាលថ្មី ២០១៨-១៩នេះ រូបគេបានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៩លើកឲ្យក្លិបថ្មីរបស់គេហើយ៕

Cristiano Ronaldo និង Ronaldo Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]