កូរ៉េខាងត្បូង ៖ កាលពីថ្ងៃម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងចំណោម អ្នកគាំទ្ររបស់ក្រុមចម្រៀង BTS ទូទាំងពិភពលោក។ ដោយពួកគេបាន ចែកចាយបន្ត និងជជែកគ្នា អំពីរឿងរ៉ាវ ដ៏គួរឲ្យភ័យខ្លាចមួយ ដែលបានកើតឡើង ខណៈដែលក្រុមអ្នកគាំទ្រ បានរកឃើញពី ភាពមិនប្រក្រតី មួយចំនួននៅក្នុងវីដេអូ កម្មវិធីដំណើរកំសាន្តរបស់ BTS ដែលទើបតែធ្វើការចាក់ផ្សាយ។

BTS

គួរបញ្ជាក់ផងដែរថា ការពីពេលថ្មីៗកន្លងទៅនេះ ក្រុម BTS ទើបតែបាន បញ្ចប់ការថត កម្មវិធីកំសាន្តមួយ នៅឯ Malta ដែលជាប្រទេសកោះ ដ៏ស្ងប់ស្ងាត់មួយ ក្នុងតំបន់អឺរ៉ុបខាងត្បូង នៅក្បែរប្រជុំកោះ ជាប់នឹងសមុទ្រ មេឌីទែរ៉ាណេ។

ប៉ុន្តែក្រោយពីវីដេអូ បានចាក់ផ្សាយ ស្រាប់តែអ្នកគាំទ្រសង្កេតឃើញ រឿងប្លែកៗជាច្រើនយ៉ាង ដូចជា យប់ដំបូងដែល V បានមកដល់បន្ទប់ស្នាក់ រូបភាពនៅក្នុងវីដេអូ បង្ហាញឲ្យឃើញពី រូបស្រ្តីម្នាក់ កំពុងឈរឱបដៃបុរសម្នាក់ នៅក្នុងកញ្ចក់។ 

ស្រ្តីក្នុងរូប ស្លៀករ៉ូបវែង ដែលមើលយ៉ាងណាក៏មិនដូចជា ក្រុមការងាររបស់ពួកគេឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ តាមរយៈកាមេរ៉ា ដែលបានបង្កប់នៅក្នុងបន្ទប់ ស្នាក់របស់ J-Hope និង Jimin បានបង្ហាញថា សុខៗទ្វាបន្ទប់ស្នាក់មួយចំហៀង ស្រាប់តែបើកដោយខ្លួនឯង។

រូបភាពក្នុងបន្ទប់ V
រូបភាពក្នុងបន្ទប់ V
រូបភាពក្នុងបន្ទប់ J-Hope Jimin

ដោយសារតែការសង្ស័យ ពីសំណាក់អ្នកគាំទ្រ បានធ្វើឲ្យពួកគេ សម្រេចចិត្ត ស្រាវជ្រាវរកប្រវត្តិ របស់ទីតាំងដែល BTS បានស្នាក់នៅ។

ហើយអ្វីដែលពួកគេ បានរកឃើញ បានធ្វើឲ្យពួកគេមានភាពតក់ស្លុត មិនតិចនោះទេ ដោយសារតែ កន្លែងដែល BTS បានស្នាក់នេះ នឹងថតកម្មវិធី ជាកន្លែងដែល ល្បីថាមានវិញ្ញាណខ្មោច និងជាកន្លែងកម្សាន្តសម្រាប់អ្នកដែល ចង់ឃើញខ្មោច។ 

មិនត្រឹមតែប៉ុណ្ណោះ លឺល្បី តៗគ្នាមកទៀតថា ជាកន្លែងដែល មានប្រវត្តិគួរឲ្យខ្លាចបំផុតមួយ ក្នុងចំណោម ៩កន្លែងក្នុងប្រទេស Malta ទាក់ទងនឹង វិញ្ញាណស្រ្តី ក្នុងឈុតកូនក្រមុំថែមទៀតផង។

ខាងក្រោមនេះ ជាភស្តុតាង មួយចំនួនដែលអ្នកគាំទ្របានរកឃើញ រួមទាំងសម្តីពិត ពីអ្នកគាំទ្រដែលរស់នៅទីនោះ។

តើទាំងនេះ ជារឿងពិតឬយ៉ាងណា?

ទស្សនារូបភាពខាងក្រោម ៖

រូបភាពដែលអ្នកគាំទ្រ បានរកឃើញ
អ្នកគាំទ្រនៅ Malta បញ្ចេញយោបល់
រូបភាពដែលអ្នកគាំទ្រ បានរកឃើញ
រូបភាពដែលអ្នកគាំទ្រ បានរកឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]