អូទ្រីស៖ តារាកំប្លែងថៃដ៏មានប្រជាប្រិយភាព Pexky Sretunya បានធ្វើឲ្យមហាជនគ្រប់គ្នា លួចច្រណែនមិនតិចនោះទេ ក្រោយពេលនាងត្រូវគូស្នេហ៍ ដែលមានអាយុប្អូននាងដល់ទៅ១៣ឆ្នាំ បានសុំរូបនាងរៀបការ យ៉ាងផ្អែមល្ហែមបែបនេះ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ នៅក្នុងដំណើរកម្សាន្តដ៏រីករាយ នៅក្នុងប្រទេស​អូទ្រីស កម្លោះរូបសង្ហា ដែលត្រូវបានគេស្គាល់ថាជាមិត្តប្រុស តារាស្រី Pexky Sretunya បានលុតជង្គង់សុំរូបនាងរៀបការ ក្រោមបរិយាកាសដ៏សែនរ៉ូមែនទិក នៅកណ្តាលចំណោមមនុស្សជាច្រើនថែមទៀតផង។

ទាំងនេះគឺជារឿងដ៏ពិសេសមួយ ដែលធ្វើឱ្យតារាស្រី Pexky មានក្តីរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ហើយពិសេសក៏បានផ្ដល់នូវភាពផ្អែមល្ហែម ចំពោះគ្នាទៅវិញទៅមក ឲ្យអ្នកគាំទ្ររំភើបចិត្តជំនួស និងថែមទាំងបានលួចច្រណែននឹងនាងមែនទែន ដែលមានគូស្នេហ៍អាយុប្អូនខ្លួន សុំរៀបការសុទ្ធតែនៅក្រៅប្រទេសយ៉ាងមានសុភមង្គលបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

Pexky និងគូស្នេហ៍
Pexky និងគូស្នេហ៍
Pexky និងគូស្នេហ៍
Pexky និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]