ភ្នំពេញ៖ នាថ្ងៃនេះដែរ ជាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃដែលកូនខ្មែរគ្រប់រូបចងចាំមិនអាចបំភ្លេចបាន បន្ទាប់ពីព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកឆ្ងាយ ពីប្រជាជនខ្មែរជារៀងរហូតគ្មានថ្ងៃត្រលប់ ខណៈមកទល់នឹងពេលនេះ គឺរយៈពេល៦ឆ្នាំហើយ។

នៅក្នុងថ្ងៃរំលឹកទុក្ខសោករបស់កូនខ្មែរ ក៏មានប្រជាជនជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញសារ និងរូបភាពដើម្បីរំលឹកទៅដល់ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរជាទីគោរព និងស្រលាញ់នៃយើង។

តែបើងាកមកអ្នកសិល្បៈជាច្រើន ក៏ពួកគេមិនភ្លេចបង្ហាញអារម្មណ៍សោកសៅ តាមរយៈការបង្ហោះសារ និងរូបភាពនៅក្នុងបណ្តាញសង្គម ដើម្បីជាគំរូល្អសម្រាប់ក្មេងៗ ជាពិសេសអ្នកគាំទ្ររបស់ពួកគេផងដែរ។  ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានសរសើរដល់ពួកគេគ្រប់គ្នា។

កូនខ្មែរទាំងអស់ ក៏សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុតផងដែរ៕

ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ៖

ហ៊ិន ចាន់នីរ័ត្ម
រចនា រ៉ាវ៉ាឌី
ទឹម រដ្ឋា
ណាខុន
ស៊ីន យូប៊ីន
ប៊ូ ច័ន្ទដាណែត
លោកអ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន