ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី នៅក្នុងការប្រកួតមិត្ដភាពអន្ដរជាតិ ដែលនឹងធើ្វឡើងនៅថៃ្ងអង្គារ សែ្អកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច។ 

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ការប្រកួតមិត្ដភាព២ប្រកួតចុងក្រោយកន្លងមកនេះ កម្ពុជា មិនទាន់អាចរកឃើញជ័យជម្នះបាននៅឡើយទេ ក្រោមការដឹកនាំរបស់ Honda ដោយមានលោក Felix ជាអ្នកបង្វឹកផ្ទាល់ ដោយប្រកួតលើកទី១ បានត្រឹមបរាជ័យលើក្រុមម៉ាឡេស៊ី ៣-១ និងស្មើក្រុមទីម័រខាងកើត ២-២ កាលពីសប្ដាហ៍មុន។ 

កម្ពុជា ២-២ ទីម័រ

បើក្រឡេកទៅមើលការប្រកួតរវាងកម្ពុជា និងសិង្ហបុរី គឺបានជួបប្រកួតជាច្រើនលើកមកហើយ ដោយក្រុមសិង្ហបុរី មានប្រៀបជាងលើកម្ពុជា ពោលគឺ៥ប្រកួតចុងក្រោយក្រុមមួយនេះ អាចយកឈ្នះក្រុមគោរព្រៃ៤ដងបាត់ទៅហើយ និងភ្លាត់ចាញ់តែម្ដងប៉ុណ្ណោះ ខណៈការភ្លាត់ចាញ់នេះដែរ គឺកើតឡើងនៅពហុកីឡដ្ឋានជាតិតែម្ដង កាលពីឆ្នាំ២០១៦។ 

ក្រុមសិង្ហបុរី

នេះគឺជាលទ្ធផលការប៉ះគ្នា៥ដងចុងក្រោយ រវាងកម្ពុជា និងសិង្ហបុរី

- ថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សិង្ហបុរី ១-០ កម្ពុជា

- ថៃ្ងទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្ពុជា ២-១ សិង្ហបុរី

- ថៃ្ងទី១៣ ខែតុលា ឆ្នាំ២០១៥ សិង្ហបុរី ២-១ កម្ពុជា

- ថៃ្ងទី១១ ខែមិថុនា ឆ្នាំ២០១៥ កម្ពុជា ០-៤ សិង្ហបុរី

- ថៃ្ងទី៨ ខែមិថុនា ឆ្នាំ២០១៥ កម្ពុជា ១-៣ សិង្ហបុរី  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]