ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងដ៏មានប្រជាប្រិយភាពខ្លាំង នីឡា ជាតារាមួយរូបដែលតែងតែប្រើប្រាស់ជីវិតបែបសាមញ្ញ ខុសពីតារាដទៃ រាល់ពេលទៅណាម្តងៗ នាងតែងតែជ្រើសយកកង់បីឥណ្ឌា ដើម្បីជាមធ្យោយបាយធ្វើដំណើរជានិច្ច។

ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរដល់បុរសរត់កង់បីឥណ្ឌាម្នាក់ ក្រោយបានដឹងពីទឹកចិត្តដ៏ល្អកម្ររកបាន នៅពេលដែលតារាកំប្លែងវ័យក្មេងរូបនេះ បានភ្លេចទូរស័ព្ទស៊េរីទំនើបរបស់ខ្លួននៅលើកង់បី ថែមទាំងយកប្រគល់ឲ្យនាងវិញដល់ផ្ទះតែម្តង។

លើសពីនេះ ឪពុករបស់នាងក៏បានបង្ហាញអារម្មណ៍រំភើប ពេលបានឃើញទង្វើដ៏ល្អមួយនេះយ៉ាងដូច្នោះថា៖

«នីឡា ភ្លេចទូរស័ព្ទពេលជិះPassAppទៅធ្វើការ ក្មួយប្រុសអ្នករត់តាក់ស៊ីPass App បានយកទូរស័ព្ទដែលនាងភ្លេច មកប្រគល់ឲ្យខ្ញុំដល់ផ្ទះ។ក្នុងនាមជាឪពុក ពូសូមថ្លែង អំណរគុណដល់ក្មួយប្រុសជាពន់ពេក ដែលក្មួយមានសណ្តានចិត្តដ៏ល្អកម្ររកបាននេះ។ ពូសូមជូនពរក្មួយប្រុសមានសុខភាពល្អប្រកបការងារកាន់តែរីកចម្រើន(ខ្ញុំបានសួរថាក្មួយឈ្មោះអី? បាទខ្ញុំឈ្មោះលឿង សេងលី!) សូមសុខសប្បាយណាក្មួយប្រុសលឿង សេងលី»។

បន្ទាប់ពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានចិត្តរំភើបនៅពេលដែលឃើញទង្វើល្អបែបនេះ របស់អ្នករត់កង់បី មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានសរសើរដល់បុរសម្នាក់នេះគ្រប់គ្នា៕ 

តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
អ្នករត់កង់បី ប្រគល់ទូរស័ព្ទឲ្យ នីឡា
អ្នករត់កង់បី ប្រគល់ទូរស័ព្ទឲ្យ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា