ភ្នំពេញ៖ នៅពេលនេះ បេក្ខនារីដ៏ស្រស់សោភាកញ្ញា ឌី លីកា ដែលតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand International 2018 កំពុងតែឈរលំដាប់ថ្នាក់លេខ២ បណ្តោះអាសន្ន ខាងផ្នែកសម្លៀកបំពាក់ប្រពៃណីល្អដាច់គេ ឬ Best National Custome។

យ៉ាងណាមិញ ទាំងនេះក៏ដោយសារតែការ Like និង Share យ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរនៅលើបណ្តាញសង្គម ព្រោះថាពិន្ទុទាំងនោះពឹងផ្អែកទៅលើការ Like និង Share តែម្យ៉ាងគត់ ដោយក្នុង ១ Like = ១ពិន្ទុ និង ១Share = ៥ពិន្ទុ។

គួររម្លឹងផងដែរថា បេក្ខនារី ឌី លីកា កំពុងឈរក្នុងលំដាប់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងពិន្ទុ ៨,១២៤,៣៣៥ ដោយក្នុងនោះ បេក្ខនារីរបស់ប្រទេសវៀតណាមក៏កំពុងតែវ៉ាដាច់ឈរលំដាប់ថ្នាក់លេខ១ ក្នុងពិន្ទុ ១០,១០០,៨៥០ ផងដែរ។ 

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោត Best National Costume នេះ នឹងត្រូវបិទនៅថ្ងៃទី១៥ ខែតុលា នៅម៉ោង៥ល្ងាចថ្ងៃនេះហើយ ដូច្នេះបងប្អូនដែលជាអ្នកគាំទ្រ នៅតែអាចបន្តបោះឆ្នោត ដោយការ Like និង Share ដោយការចុចលើ Link មួយនេះ។ ហើយលទ្ធផលផ្លូវការ នឹងប្រកាសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕

ឌី លីកា
ឌី លីកា
Miss Grand កម្ពុជា និង វៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]