ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែង អ្នកនាង ហង្ស ម៉ារីនី បានប្រកាសស្វែងរកឈាម សម្រាប់សម្រាលកូននៅក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានក្ដីព្រួយបារម្ភជាខ្លាំងផងដែរ។

យ៉ាងណាមិញ រយៈពេលប៉ុន្មានថ្ងៃដែលតារាស្រីរូបនេះ ត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរង់ចាំមើលស្ថានភាពការសម្រាលកូនដំបូងរបស់ខ្លួននេះដែរ នៅទីបំផុតកាលពីល្ងាចម្សិលមិញនេះ អតីតតារាសម្ដែងស្រីរូបស្រស់ អ្នកនាង ហង្ស ម៉ារីនី បានសម្រាលកូនដោយសុវត្ថិភាព ទាំងរូបនាង និងកូនជាទីស្រលាញ់ ដោយនៅក្នុងនេះដែរ ស្ថានភាពសុខភាពម្ដាយកូនអ្នកទាំងពីរ ក៏មានសុខភាពរឹងមាំល្អផងដែរ។

ជាមួយគ្នានេះដែរ ក៏មានមហាជនអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន បានសម្ដែងការអបអរសាទរ និងជាពិសេសបានជូនពរឲ្យ ម៉ារីនី និងកូន មានសុខភាពល្អទាំងពីរនាក់ថែមទៀតផង៕ 

ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
កូន ហង្ស ម៉ារីនី
ហង្ស ម៉ារីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី