(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងនៅម៉ោង៦៖៣៥នាទី យប់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរ Y ភូមិមឈាម ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បង្កឡើងរវាងរថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់០២នាក់ភ្លាមៗ។​

នគរបាលខេត្តកំពង់ធំបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ 3A:1365 ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស បើកបរទឹសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បានបុកជាមួយរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ផ្លាកលេខភ្នំពេញ 2N:1848 បើកបរទឹសដៅពីជើងទៅត្បូង ដោយឈ្មោះ គាម តូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)។ អ្នករួមដំណើរឈ្មោះ ឌិន ចន្ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុជាបឋមនៃគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនមេគង្គអ៊ីចប្រេស បើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្តសាំយ៉ុងមានល្បឿនលឿន។

បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ខណៈសពប្រគល់ជូនក្រុមគ្រួសារ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]