កូរ៉េខាងត្បូង ៖ ជាការពិតណាស់ សម្រាប់តារាល្បីៗ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ការបញ្ចេញមតិយោបល់ ជាសាធារណៈ ឬនៅចំពោះមុខ កាមេរ៉ា វាពិតជាអាច ធ្វើឲ្យមហាជនកោតសរសើរ និងរិះគន់ បានដោយងាយ។ ដោយសារតែ គ្រប់សកម្មភាពរបស់ពួកគេ ត្រូវបានសង្កេត និងវិនិច្ឆ័យដោយ ក្រុមអ្នកគាំទ្រ ក៏ដូចជាអ្នកប្រឆាំងទាំងឡាយ ទើបធ្វើឲ្យ ពួកគេ អាចទទួលបាន ផលល្អ និងផលអាក្រក់ ក្នុងពេលតែមួយ។

ជាក់ស្ដែង ដូចជាតារាល្បីៗខាងក្រោមនេះ ពួកគេម្នាក់ៗសុទ្ធតែធ្លាប់ រងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ដែលនិយមតាមដាន គ្រប់សកម្មភាពរបស់ពួកគេ។

ទស្សនារូបភាពខាងក្រោម ៖   

១. Yeri ក្រុម Red Velvet

អ្នកនិយមលេងបណ្តាញសង្គម របស់កូរ៉េ ចាប់ផ្ដើមធ្វើការវាយប្រការ យ៉ាងខ្លាំងទៅលើ នាង Yeri សមាជិកក្រុម ចម្រៀងនារី Red Velvet នៅពេលដែលនាង បាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងព្យុងយ៉ាងថា វាជា "កិត្តិយស" មួយដើម្បីចាប់ដៃជាមួយនឹង លោក គីមជុងអ៊ុន។ 

រូបភាព Red Velvet

២. C.A.P ក្រុម Teen Top

លោក C.A.P រងការរិះគន់យ៉ាងខ្លាំង ក្រោយពីលោកបាននិយាយថា បើសិនជាលោកមានកូនប្រុសម្នាក់ លោកនឹងមើលថែកូនប្រុស ឲ្យបានល្អ ហើយប្រសិនបើលោក មានកូនស្រី លោកនឹងវាយ ហើយចាក់សោរកូនស្រីម្នាក់នោះ។ 

ក្រោយមកលោកបានពន្យល់ថា លោកនឹងចាក់សោរនាង ទុកនៅក្នុងផ្ទះ ដើម្បីឲ្យនាងមានសុវត្ថិភាព ពីព្រោះនៅខាងក្រៅ គឺពោរពេញទៅដោយ គ្រោះថ្នាក់។  

រូបភាព C.A.P

៣. Taeyeon ក្រុម Girl’s Generation

Taeyeon បាននិយាយនៅក្នុងការផ្សាយ របស់វិទ្យុថា Alicia Keys មានភាពស្រស់ស្អាត គឺសម្រាប់ជនជាតិស្បែកខ្មៅ ដែលបណ្តាលឲ្យ អ្នកគាំទ្រអន្ដរជាតិ ដាក់ឈ្មោះឲ្យនាងថា "អ្នកប្រកាន់ជាតិសាសន៍"។ 

រូបភាព Taeyeon

៤. Hwayoung ក្រុម BOYS24

សមាជិកក្រុម BOYS24 លោក Hwayoung បានបង្កើតភាពចម្រូងចម្រាសដ៏ធំមួយ ដោយសារតែ វីដេអូសម្លេងមួយ បានបែកធ្លាយ។ នៅក្នុងវីដេអូសម្លេងនោះ លោក Hwayoung បានមាននិយាយថា ៖

«ខ្ញុំចូលចិត្ត នៅពេលដែល ត្រូវបានគេហៅថា Oppa តែនោះមិនមែនមានន័យថា ខ្ញុំរីករាយ ពេលដែលបានលឺ ពីអ្នកគាំទ្រនោះទេ ប៉ុន្តែខ្ញុំស្អប់ ការធ្វើបែបនេះ។ Fuck! វាពិតជា គួរឲ្យរំខានខ្លាំងណាស់ នៅពេលដែលយើងធ្វើ Hi-Touch ។ អ្នកដឹងទេថា Hi-Touch គឺត្រូវកាន់ដៃ និងស្វាគមន៍ ជាមួយនឹងអ្នកគាំទ្រ បន្ទាប់ពីការប្រគំតន្ត្រីចប់។

រាល់ពេលដែលខ្ញុំធ្វើវា ជាមួយមនុស្ស ៧០០ ទៅ ៨០០ នាក់ហើយ ខ្ញុំមានអារម្មណ៍ថា វេទនាខ្លាំងណាស់។ ដៃរបស់ខ្ញុំ វាមានក្លិនដូចជា លាមកទៅហើយ» ។

បន្ទាប់ពីរឿងនេះបានកើតឡើង ភ្នាក់ងាររបស់ក្រុមនេះ បានចេញមុខ សុំទោសជាផ្លូវការ ចំណែក Hwayoung ក៏ត្រូវបានបណ្តេញចេញពីក្រុម ផងដែរ។ 

រូបភាព Hwayoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]