កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអ្នកគាំទ្រមួយរូប បានយករូបរបស់នាង Jisoo ក្រុម Blackpink និងរូបរបស់តារាសម្តែង នាងMoon Chaewon យកមកដាក់ប្រៀបធៀបគ្នា ដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែយល់ច្រឡំថា អ្នកទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នាទៅហើយ។

យ៉ាងណាមិញ ការប្រៀបធៀបរូបរបស់អ្នកទាំងពីរនេះផងដែរ បានធ្វើឲ្យគ្រប់គ្នាចាប់អាម្មណ៍ថា តារាស្រីទាំងពីរដូងនេះ មានលក្ខណៈស្រដៀងគ្នាស្ទើរតែមានចន្លោះដូចជា ទម្រង់មុខ ភ្នែក ច្រមុះ បបូរមាត់ ហើយជាពិសេសនោះ គឺត្រង់ស្នាមញញឹមផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី ព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា អ្នកទាំងពីរមិនមែនជាប់សាច់ឈាមជាមួយគ្នាអ្វីបន្តិចនោះទេ ក៏ប៉ុន្តែបែរជាមានមុខមាត់ដូចគ្នាបែបនេះទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រខ្លះទៀតបាននិយាយថា បើសិនជាមិនប្រាប់នោះទេ ពួកគេច្បាស់ជាគិតថា នាង Jisoo និងនាង Chaewon ត្រូវជាប់សាច់បងប្អូន ជាមួយគ្នាជាមិនខាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Chaewon និង Jisoo
Chaewon និង Jisoo
Chaewon និង Jisoo
Chaewon និង Jisoo
Chaewon និង Jisoo
Chaewon និង Jisoo
Chaewon និង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]