ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ កំព្យូទ័រម៉ាក គម្ពីរ (KOOMPI) របស់កម្ពុជា  បានប្រកាសជាផ្លូវការនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងប្រារព្ធធ្វើពិធីសម្ពោធដាក់លក់កុំព្យូទ័រជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះហើយ ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ ស្របពេលជាមួយកម្មវិធី បាខេម អាស៊ីអាគ្នេយ៍ ២០១៨។

ម៉្យាងវិញទៀត សម្រាប់អតិថិជនដែលបានធ្វើការបញ្ជារទិញទុកមុន នូវកំព្យូទ័រម៉ូដែលថ្មីរបស់កម្ពុជានេះរួចរាល់ហើយនោះ ក្រុមហ៊ុននឹងធ្វើការប្រគល់ជូនចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះតទៅ។

ដូច្នេះហើយបើសិនជាអតិថិជនមានចំណាប់អារម្មណ៍ចង់ធ្វើការជាវ កំព្យូទ័រម៉ូដែលថ្មីដែលជាស្នារដៃកូនខ្មែរនេះ សូមកុំភ្លេចណាចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នាដើម្បីមានឱកាសក្លាយជាម្ចាស់របស់កំព្យូទ័រដ៏ប្រណីតមួយនេះ៕

កំព្យួទ័រម៉ាក គម្ពីរ របស់កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]