ជំងឺទឹកនោមផ្អែមបណ្តាលមកពីកម្រិតជាតិស្ករខ្ពស់ខ្លាំងក្នុងឈាមដែលទាមទារឲ្យមានការថែទាំខ្លួនឯងរយៈពេលច្រើនឆ្នាំរហូតដល់មួយជីវិតក៏មាន។ វាអាចនាំមកនូវផលវិបត្តិចំពោះសុខភាពផ្សេងៗទៀតនៃរាងកាយរាប់តាំងពីតម្រងនោម ខួរក្បាល ចក្ខុវិញ្ញាណ បេះដូង និងបញ្ហាធាត់ជាដើម។

ជំងឺទឹកនោមផ្អែមមានពីរប្រភេទ៖ ប្រភេទទី១ ជាជំងឺសេនេទិច កើតតាំងពីកំណើតដែលអាចបណ្តាលមកពីកោសិកាលំពែងមិនអាចផលិតអរម៉ូនអាំងស៊ុយលីន ឬក៏កោសិកានៃប្រព័ន្ធភាពស៊ាំបានចាត់ទុកអរម៉ូនអាំងស៊ុយលីនជាអង់ទីសែន (សត្រូវ) ដោយបានកំចាត់វាចោល។ ចំណែកឯប្រភេទទី២វិញ អាចបណ្តាលមកពីកោសិកាលំពែងដំណើរការមិនបានល្អ ផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់បរិមាណជាតិស្ករក្នុងឈាម ឬក៏ដោយសារកោសិកាយើងមានភាពរេស៊ីស្តង់ជាមួយអរម៉ូនអាំងស៊ុយលីន ដែលជាហេតុបណ្តាលឲ្យកោសិកាមិនអាចធ្វើការស្រូបយកជាតិស្ករពីក្នុងឈាមបាន។

ជាការពិតជំងឺទឹកនោមផ្អែមមានការពិបាកព្យាបាលខ្លាំងមិនថាប្រភេទទី១ ឬ ទី២ឡើយដែលទាមទារឲ្យមានការសហការជាមួយអ្នកជំងឺឲ្យបានខ្ជាប់ខ្ជួន ដោយចាំបាច់ត្រូវចាក់បញ្ចូលអរម៉ូនអាំងស៊ុយលីនជារៀងរាល់ថ្ងៃ និងជាពិសេសត្រូវគ្រប់គ្រងរបបអាហារអ្នកជំងឺទឹកនោមផ្អែមឲ្យបានម៉ត់ចត់។

អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងច្បាស់នៅឡើយអំពីមូលហេតុជាក់លាក់ ដែលបណ្តាលឲ្យកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២។  ប៉ុន្តែគេអាចសន្និដ្ឋានបានថា បុគ្គលដែលមានកត្តាដូចជាពូជសន្តានធ្លាប់កើតជំងឺទឹកនោមផ្អែម  លើសទម្ងន់ ឬធាត់ខ្លាំង របបអាហារសម្បូរជាតិផ្អែម សុទ្ធតែជាហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី២។ 

ចំណែកឯជំងឺទឹកនោមផ្អែមប្រភេទទី១ (ជំងឺសេនេទិច) ភាគច្រើនបណ្តាលមកពីពពួក កោសិកាឈាមសបានចាត់ទុកអរម៉ូនអាំងស៊ុយលីនផលិតដោយខ្លួនប្រាណយើងជាសត្រូវ រួចដើរកំចាត់ចោលកោសិកាអរម៉ូនទាំងនោះ។ ជាលទ្ធផលវាធ្វើឲ្យជាតិស្ករក្នុងចរន្តឈាមបាត់បង់ការភ្ញោចនិងការចាប់យកពីកោសិកាទាំងឡាយ។

ដូច្នេះជំងឺទឹកនោមផ្អែមអាចនិយាយបានថា ជាជំងឺដែលពុំទាន់មានការព្យាបាលជានៅឡើយទេ  ហើយមានពីរប្រភេទ (ប្រភេទទី១ និងទី២)។  ប្រភេទទី១ ជាជំងឺសេនេទិចបង្កពីកំណើត និងប្រភេទទី២អាចបង្កឡើងពីកត្តាជាច្រើនរាប់តាំងពីរបបអាហាររបៀបរបបក្នុងការរស់នៅដូចជាកង្វះនៃការធ្វើលំហាត់  ការដេក និងបញ្ហាធាត់ជាដើម៕

ការតេស្តមើលជាតិស្ករ
មូលហេតុ នៃជម្ងឺទឹកនោមផ្អែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]